អត់​និយាយ​ច្រើន Zidane ឆ្លើយ​ប៉ុន្មាន​ម៉ាត់​យ៉ាង​ខ្លី រឿង Ronaldo ត្រលប់​មក​ Real Madrid

ក្រោយ​ប្រកាស​ចូល​កាន់​តំណែង​សារ​ជា​ថ្មី​នៅ Real Madrid កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ លោក Zinedine Zidane ក៏​ត្រូវ​បាន​សារព័ត៌មាន​ចោទ​សួរ​នូវ​សំណួរ​ចាក់​ដោត​មួយ ថា​តើ Cristiano Ronaldo នឹង​ត្រលប់​មក​ក្លឹប​វិញ​ដែរ​ឬ​ទេ?

ឆ្លើយតប​ក្នុង​ន័យ​បង្វែរ​ទៅ​រឿង​ផ្សេង​និង​ការ​កោត​សរសើរ​គ្រូ​សញ្ជាតិ​បារាំង​និយាយ​ថា៖ “វា​មិន​មែន​ជា​រឿង​ដែល​ត្រូវ​សួរ​នោះ​ទេ អ្នក​សួរ​ខ្ញុំ​រឿង​ហ្នឹង ប៉ុន្តែ​រឿង​ដែល​ត្រូវ​និយាយ​គឺ​យើង​សល់ ១១ ប្រកួត​ខាង​មុខ​ទៀត ដោយ​វា​ជា​អ្វី​ដែល​យើង​ត្រូវ​គិត ហើយ​រឿង​ផ្សេង​ទៀត​យើង​នឹង​គិត​នៅ​ឆ្នាំ​ក្រោយ”។

លោក​បាន​សរសើរ​ដល់ Ronaldo ថា៖ “អ្នក​ដឹង​ហើយ​ថា Cristiano មាន​ន័យ​បែប​ណា អ្នក​ដឹង​ហើយ​ពី​អ្វី​ដែល​គាត់​បាន​សម្រេច​នៅ​ទី​នេះ យើង​សុទ្ធ​តែ​ដឹង​ពី​រឿង​នេះ ពោល​គឺ​ Ronaldo ជា​ប្រវត្តិសាស្រ្ត​ដ៏​អស្ចារ្យ​មួយ​របស់​ក្លឹប”។

រំឭក​ថា Zidane បាន​ចូល​កាន់​តំណែង​ជា​អ្នកចាត់ការ​ស្តេច​ស​សារ​ជា​ថ្មី ក្រោយ​ដើរ​ចេញ​អស់​រយៈ​ពេល​ជាង ៨ ខែ ក្រោយ​រង​ភាព​រកាំរកូស​ទំនាស់​ផ្ទៃ​ក្នុង​មួយ​ចំនួន​រវាង​លោក Florentino Perez។ អំឡុង​ពេល​បាត់បង់ Zidane មាន​គ្រូ​បង្វឹក ២ រូប​បាន​ចូល​កាន់​តំណែង​ជំនួស​ដោយ​មាន​គ្រូ​​ពេញ​សិទ្ធ​លោក Julen Loptegui និង​គ្រូ​បណ្តោះ​អាសន្ន Santiago Solari ដែល​ត្រូវ​ដក​ចោល​គ្មាន​សល់។ ប្រភព:Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT