Zidane ​បាន​៣០០​លាន​ផោន ​ដើម្បី​ទិញ​កីឡាករ​ចូល​ក្រុម Real Madrid ​

ក្រោយ​ពី​សេចក្ដី​ប្រកាស​ផ្លូវការ​យប់មិញ ​នៅ​ថ្ងៃ​នេះ​ប្រភព​នៅ​អេស្ប៉ាញ​បាន​បញ្ជាក់​ថា Zidane ​ទទួល​បាន​ប្រាក់​ប្រមាណ​៣០០​លាន​ផោន​ឯ​ណោះ ​ដើម្បី​ទិញ​ចូល​កីឡាករ​ថ្មី​នា​រដូវ​ក្ដៅ​ខាង​មុខ។

ក្រុម Real Madrid ​បាន​ប្រកាស​តែងតាំង​លោក Zidane ​មក​ដឹក​នាំ​ក្រុម​វិញ​នេះ ​មាន​កុងត្រា​រយៈ​ពេល​៣​ឆ្នាំ។ ​ដោយ​មាន​ទំនុក​ចិត្ត​ថា​នឹង​អាច​ស្ដា​ក្រុម​ឡើង​វិញ​បាន Zidane ​បញ្ជាក់​ថា​ខ្លួន​មក​ដឹក​នាំ​ក្រុម​នេះ​គឺ​ដើម្បី​ឈ្នះ ​លោក​មិន​ចូល​ចិត្ត​ការ​បរាជ័យ​ឡើយ។ ដើម្បី​ជា​ការ​ជួយ​ដល់​គំនិត​នេះ ​ក្លឹប Real Madrid ​បាន​បោះ​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ជា​៣០០​លាន​ផោន​ឯ​ណោះ ដើម្បី​ស្រោចស្រង់​ក្រុម​ឡើង​​វិញ។

​ទឹក​ប្រាក់​ទាំង​អស់​នេះ ​គឺ​តម្រូវ​ឱ្យ​ទិញ​ចូល​កីឡាករ​៣​នាក់​នៅ​តំបន់​ខាង​លើ ដើម្បី​ឱ្យ​ក្រុម​មុត​ស្រួច​ឡើង​វិញ។ ដោយ​ក្នុង​នោះ លោក Perez ​ប្រធាន​ក្លឹប Real Madrid ​សម្លឹង​ឃើញ Mbappe ​របស់​ក្រុម PSG ​ជា​គោលដៅ​ធំ ​បន្ទាប់​មក​ពី Hazard ​របស់​ក្រុម Chelsea ។ ​លោក Zidane ​រំពឹង​ថា​លោក​នឹង​នាំ​បាន​កីឡាករ​ល្អ​ៗ ​មក​ចូល​រួម​ក្រុម ​ក្រោយ​ពី Real Madrid ​រដូវ​កាល​នេះ​ដុន​ដាប​ខ្លាំង​មែនទែន៕ប្រភព៖ Foxsportsasia

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT