វៀតណាម នៅតែឈរលើគេនៅអាស៊ីអាគ្នេយ៍ក្នុងបច្ចុប្បន្នភាពរបស់ FIFA Ranking ប្រចាំខែមិថុនា

ក្រោយពីសហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA បានធ្វើបច្ចុប្បន្នភាពតារាងចំណាត់ថ្នាក់របស់ក្រុមបាល់ទាត់ទូទាំងពិភពលោក ដែលទទួលស្គាល់ដោយសហព័ន្ធ គេឃើញថាវៀតណាម នៅតែឈរលើគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈដែលហ្វីលីពីន ដក ៤ពិន្ទុ ។

ក្រៅពីប្រែប្រួលពិន្ទុ ចំណាត់ថ្នាក់របស់ក្រុមទាំង ១១ ក្នុងតំបន់អាស៊ីអាគ្នេយ៍នេះមិនមានការប្រែប្រួលឡើយ ពោលគឺនៅដដែល ។

ក្រឡែកទៅមើលអំពីប្រទេសនៅតំបន់ផ្សេងវិញនោះ ប៉ូឡូញ ឡើងទៅឈរលេខ ៨ រីឯ អាហ្សែបែហ្ស វិញ ទទួលបានពិន្ទុ និងកើនចំណាត់ថ្នាក់ច្រើនជាងគេបំផុត ពោលគឺ ៧១ពិន្ទុ និងរំកិល ២១លេខ ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT