Liverpool លត់ Watford មិនប្រណី ៥-០ បន្ដឈរកំពូលតារាងលីគអង់គ្លេស

​ហង្ស​ក្រហម Liverpool ​ពិត​ជា​ខ្លាំង​មែនទែន អាច​យក​ឈ្នះ​ក្រុម Watford ​បាន​ដល់​ទៅ ៥-០ ​ឯ​ណោះ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​នា​យប់មិញ​នេះ។

ក្រោយ​ពី​ស្មើ Man Utd ​កាល​ពី​ប្រកួត​កន្លង​ទៅ ​ក្រុម​ហង្ស​ក្រហម​បាន​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​វិញ​ហើយ​ក្នុង​ការ​ប្រកួត​យប់មិញ។ ពួកគេ​រក​បាន​ដល់​ទៅ​៥​គ្រាប់​ក្នុង​ប្រកួត​នេះ ​ដោយ​កើត​ចេញ​ពី Mane ​២​គ្រាប់​នាទី ៩ ​និង​២០ ​Origi ​១​គ្រាប់​នាទី​៦៦ ​និង Van Dijk ​២​គ្រាប់​នាទី​៧៩ ​និង​៨២។ នេះ​ជា​ជ័យជម្នះ​ធំធេង​មួយ​សម្រាប់​ក្រុម Liverpool ​ដើម្បី​រក្សា​ខ្លួន​ឈរ​នៅ​កំពូល​តារាង​ដដែល។

គេ​សង្កេត​ឃើញ​ថា​នៅ​យប់មិញ​នេះ ​ក្រុម​ខ្លាំង​ៗ​នៅ​អង់គ្លេស​ឈ្នះ​ទាំង​អស់​តែ​ម្ដង។ ដោយ Arsenal ​ឈ្នះ  Bournemouth ​៥-១ ​ក្រុម Man Utd ​ឈ្នះ Crystal Palace ​៣-១ ​ក្រុម Chelsea ​ឈ្នះ Spurs ​២-០ ​និង​ក្រុម Man City ​ឈ្នះ West Hame ​១-០៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT