ចចាមអារ៉ាម! ភ្នំពេញក្រោន ចង់បាន ឈិន ឈឿន ស្របពេលទ័ពកំពុងមានវិបត្តិផ្ទៃក្នុង

ប្រភពស្នឹទ្ធិនិងបាល់ទាត់ជាតិមួយ បានទម្លាយថា ក្លិបភ្នំពេញក្រោនកំពុងចាប់អារម្មណ៍លើខ្សែការពារស្លាប ឈិន ឈឿន ក្រោយសាម៉ីខ្លួនប្រកាសចង់ចាកចេញដោយសារវិបត្តិផ្ទៃក្នុងក្លិបមុនបើករដូវកាលថ្មីនេះ។

សារពត៌មានខាងលើអះអាងថា ប្រធានក្លិបភ្នំពេញក្រោនបានពេញចិត្តទម្រង់លេងរបស់កីឡាករពូកែល្បឿនរូបនេះ អំឡុងពេលជួយក្រុម Cambodia All Stars ឈ្នះក្រុម Maungthong United ២-១ កាលពីសប្តាហ៍កន្លងទៅ។ ការចង់បាននេះគឺស្របពេលសាម៉ីខ្លួនក៏ប្រកាសចង់ដើរចេញពីក្រសួងការពារជាតិដើម្បីស្វែងរកចំណូលបន្ថែម សម្រាប់ផ្គត់ផ្គង់គ្រួសារតូចមានដែលភរិយានិងកូនស្រី។

យ៉ាងណាក្តី គេពុំទាន់ឃើញការប្រកាសណាមួយ ឬសញ្ញាណនៃការនាំយកម្ចាស់អាវលេខ១៧រូបនេះឡើយ។ ប្រសិនបើ ឈឿន ពិតជាចាកចេញមែន ក្លិបជាច្រើននឹងចូលរួមប្រជែងយកគេ ពិសេសគឺវិសាខាដែលសំបូរធនធាន និងចង់បានកីឡាករមានបទពិសោធន៍ទៅពង្រឹងក្រុម។

ឈិន ឈឿន ចូលរួមជាមួយទ័ពតាំងពីឆ្នាំ២០១០ ឈ្នះពានជាមួយក្លិបបាន២គឺពានសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុនសែនឆ្នាំ២០១០ និង២០១៨កន្លងទៅ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT