បារាំង ហូប​អ៊ីតាលី ៣-១ ​កម្ដៅ​សាច់​ដុំ​មុន​ទៅ World Cup

​ក្រុម​ជម្រើស​ជាតិ​បារាំង បាន​យក​ឈ្នះ​លើ​ក្រុម​អ៊ីតាលី​ក្នុង​លទ្ធផល ៣-១ ​នា​ប្រកួត​មិត្តភាព​អន្តរ​ជាតិ​កាល​ពី​យប់មិញ​នេះ។

បារាំង​ដែល​ពោរពេញ​ទៅ​ដោយ​កីឡាករ​ល្អ​ៗ ​គឺ​ដាក់​ជើង​លេង​ពេញ​តែ​ម្ដង ​ដើម្បី​យក​ឈ្នះ​ក្រុម​អ៊ីតាលី ដែល​ដឹក​នាំ​ដោយ​លោក pelligrini ។ យ៉ាងណាមិញ ៣​គ្រាប់​របស់​បារាំង​រក​បាន​ដោយ ​Umtiti ​ដើម​តង់​ទី​១ ​នាទី​ទី​៨ ​ការ​ទាត់​បាល់​ប៉េណាល់ទី​របស់ Griezmann ​នា​ទី​២៩ ​និង​រក​បាន​ដោយ Dembele ​នាទី​៦៣។ ​ចំណែក​ឯ​មួយ​គ្រាប់​របស់​អ៊ីតាលី​ធ្វើ​បាន​ដោយ Bonucci ​នៅ​នាទី​៣៦។

ក្រុម​មាន់​គក់​បារាំង ​នៅ​សល់​មិត្ត​ភាព​​១​ប្រកួត​ទៀត ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាមេរិក​នៅ​ថ្ងៃ​ទី​១០​ខាង​មុខ​នេះ ​មុន​ពេល​ពួកគេ​ធ្វើ​ដំណើរ​ទៅ​រុស្ស៊ី​លេង World Cup ​នៅ​ថ្ងៃ​ទី​១៤។ បារាំង​នៅ​ពូល​ជាមួយ​ក្រុម​អូស្ត្រាលី ដែនណឺម៉ាក់ និង​ប៉េរូ៕ប្រភព៖ DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT