ភ្នំពេញក្រោន រកឃើញគូប្រកួតវគ្គ ៨ក្រុមចុងក្រោយនៅពានរង្វាន់ LEO Pre-Season Cup 2019 ហើយ !!!

ក្រោយពីការប្រកួតវគ្គ ៨ក្រុមចុងក្រោយ (ថ្នាក់តំបន់) បានបញ្ចប់កាលពីយប់មិញនេះ នៅពានរង្វាន់មិត្តភាពមុនបើករដូវកាលថ្មី LEO Pre-Season Cup 2019 ពេលនេះបានរកឃើញបេក្ខភាពប្រកួតវគ្គ ៨ក្រុមចុងក្រោយ (ឆ្លងតំបន់) ឃើញហើយ ដែលជាការជួបប្រកួតគ្នារវាងក្រុម ៤ របស់ប្រទេសថៃ និង ក្រុម ៤ទៀត ពីតំបន់អាស៊ាន ដូចជា កម្ពុជា វៀតណាម ឡាវ និងសិង្ហបុរី ។

តាមការផ្គូផ្គង ភ្នំពេញក្រោន ដែលជាក្រុមតំណាងឱ្យកម្ពុជា នឹងត្រូវជួបក្រុម Nakhonratchasima Mazda FC (សមាជិកលីគកំពូលថៃ) នៅថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១៩នេះ ដោយក្រុមឈ្នះ នឹងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។

តាមការឱ្យដឹង ភ្នំពេញក្រោន នឹងធ្វើដំណើរទៅកាន់ប្រទេសថៃ នាថ្ងៃព្រហស្បតិ៍ ស្អែកនេះ ដើម្បីត្រៀមខ្លួនមុនការប្រកួតចូលមកដល់ ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT