Ramos ៖ ​ស្នាដៃ​របស់ Zidane ​នឹង​គ្មាន​ថ្ងៃ កីឡាករ​ទាំង​អស់​បំភ្លេច​ឡើយ

កីឡាករ​ Sergio Ramos ​បាន​ផ្ញើ​សារ​ជូន​ពរ​​ចំពោះ​ការ​ចាកចេញ​របស់​លោក Zidane ​ពី​ក្រុម Real Madrid ​ក្រោយ​ពី​នាំ​ក្រុម​មួយ​នេះ​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​។

ប្រធាន​ក្រុម​ខាងលើ ​ធ្លាប់​បាន​លេង​តាំង​ពី Zidane ​នៅ​ជា​កីឡាករ ​ហើយ​នៅ​តែ​លេង​ទៀត ​ពេល​ដែល Zidane ឡើង​មក​ដឹក​នាំ​ក្រុម Real Madrid ​នេះ។ Ramos ​បាន​និយាយ​ថា​៖ “ទាំង​នៅ​ជា​កីឡាករ ​និង​គ្រូ​បង្វឹក ​អ្នក​​តែងតែ​លា​ឈប់ ​នៅ​ពេល​ជោគជ័យ​បំផុត។ អរគុណ​សម្រាប់​រយៈ​ពេល​២​ឆ្នាំ​កន្លះ​នេះ។ ស្នាដៃ​របស់​អ្នក ​នឹង​មិន​អាច​បំភ្លេច​បាន​ឡើយ។ នេះ​ជា​កំណត់ត្រា​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​ដែល​យើង​ស្រលាញ់ Real Madrid ”។

ក្រោយ​ពី​ប្រកាស​ចាកចេញ​ពី​ក្រុម Real Madrid ​កីឡាករ​ទាំង​អស់​នៅ​ក្លឹប​នេះ សុទ្ធ​តែ​បង្ហោះ​ជូនពរ​ទាំង​អស់។ ស្រប​ពេល​ដែល​ការ​ចាកចេញ​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​គ្រប់គ្នា​ភ្ញាក់ផ្អើល​ជា​ខ្លាំង សូម្បី​តែ​លោក Perez ​ប្រធាន​ក្លឹប​ក៏​រំជួល​ចិត្ត​ចំពោះ​រឿង​នេះ​ដែរ។

 

កំណត់ត្រា​ដឹក​នាំ​ក្រុម​របស់ Zidane ​គឺ​​១៤៩​ប្រកួត ​ឈ្នះ​១០៤​ប្រកួត ​ស្មើ​២៩​ប្រកួត និង​ចាញ់​១៦​ប្រកួត ដែល​ស្មើ​នឹង​៧០​%​គឺ​ជោគជ័យ​ហើយ។ លោក​នាំ​ក្រុម​មួយ​នេះ​លើក​ពាន​៩ គឺ UEFA Champions League ​៣​ដង FIFA Club World Cup ​២​ដង UEFA European Cup ​២​ដង la Liga ​១​ដង​និង Spanish Super Cup ​១​ដង៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT