Navas ​បង្ហោះ​លា​អ្នក​គាំទ្រ Real Madrid ​រួច​បាត់​ទៅ​ហើយ​

អ្នក​ចាំ​ទី Keykor Navas ​បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក ដែល​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​លា​គ្នា​ទៅ​ហើយ​​ក្រោយ​ពី​មិន​មាន​ឱកាស​បង្ហាញ​ខ្លួន​ក្រោម​ការ​ដឹក​នាំ​របស់​លោក Santiago Solari។

ការ​អវត្តមាន​របស់​អ្នក​ចាំទី​ដែល​ជួយ​ក្រុម Real Madrid ​លើក​ពាន UEFA Champions League ​ដល់​ទៅ​៣​ឆ្នាំ​ជាប់​ៗ​គ្នា​នេះ ក្រោយ​ពី​ក្លឹប​ទទួល​បាន​អ្នក​ចាំ​ទី​ថ្មី គឺ Thibaut Courtois។ វត្តមាន​របស់​អតីត​អ្នក​ចាំ​ទី Chelsea ​រូប​នេះ ធ្វើ​ឱ្យ​កីឡាករ​កូស្ដារីកា​មិន​មាន​ឱកាស​បាន​បង្ហាញ​ខ្លួន​ទាល់​តែ​សោះ ​បើ​ទោះ​ជា​លេង​នៅ Cup ​ឬ​លីគ​ក្ដី។ កត្តា​នេះ​ហើយ ​បាន​ជា​រូបគេ​ចង់​ចាកចេញ​ដើម្បី​ស្វែង​រក​កន្លែង​បាន​ចូល​លេង​ជា​ទៀងទាត់​វិញ។

ការ​ចាកចេញ​ទៅ​អាច​នឹង​កើត​មាន​ឡើង​នៅ​ខែ​មករា​ឆ្នាំ​២០១៩​នេះ​តែ​ម្ដង។ ​ក្លឹប​ដែល​កំពុង​ទាក់ទង​រូបគេ​មាន​ដូចជា Arsenal ​និង Juventus ​ជា​ដើម ​ដែល​កំពុង​តែ​ស្វែង​រក​អ្នក​ចាំ​ទី​ថ្មី​មក​ពង្រឹង​ក្រុម៕ប្រភពFoxsportsasia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT