ស្ថិតិលទ្ធផលរបស់ក្រុមជម្រើសជាតិកម្ពុជា ឆ្នាំ ២០១៧ និង ២០១៨

ថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃឆ្នាំ ២០១៨ មុនចូលដល់ឆ្នាំថ្មី ២០១៩ ខណៈដែលសរុបការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា រយៈពេលពេញមួយឆ្នាំនេះគឺមាន ៩ប្រកួត ពោលគឺតិចជាងឆ្នាំ ២០១៧ ១ប្រកួតប៉ុណ្ណោះ ស្របពេលដែលលទ្ធផលគឺប្រហាក់ប្រហែលគ្នាប៉ុណ្ណោះ។

ខាងក្រោមគឺជាស្ថិតិលទ្ធផលនៃការប្រកួតឆ្នាំ ២០១៨ ធៀបទៅនឹងឆ្នាំចាស់ ២០១៧៖
ឆ្នាំ ២០១៨
– ឈ្នះ ឡាវ ១-០ ក្នុងប្រកួតមិត្តភាព
– ចាញ់ អាហ្វហ្គានីស្ថាន ២-១ ក្នុងប្រកួតជម្រុះ AFC Asian Cup
– ចាញ់ ម៉ាឡេស៊ី ៣-១ ក្នុងប្រកួតមិត្តភាព
– ស្មើ ទីម័រខាងកើត ២-២ ក្នុងប្រកួតមិត្តភាព
– ចាញ់ សិង្ហបុរី ២-១ ក្នុងប្រកួតមិត្តភាព
– ចាញ់ ម៉ាឡេស៊ី ១-០ ក្នុងប្រកួត AFF Suzuki Cup
– ចាញ់ មីយ៉ាន់ម៉ា ៤-១ ក្នុងប្រកួត AFF Suzuki Cup
– ឈ្នះ ឡាវ ៣-១ ក្នុងប្រកួត AFF Suzuki Cup
– ចាញ់ វៀតណាម ៣-០ ក្នុងប្រកួត AFF Suzuki Cup
ឆ្នាំ ២០១៧
– ចាញ់ អារ៉ាប៊ីសាអូឌីត ៧-២ ក្នុងប្រកួតមិត្តភាព
– ចាញ់ ឥណ្ឌា ៣-២ ក្នុងប្រកួតមិត្តភាព
– ចាញ់ ហ្ស៊កដានី ៧-០ ក្នុងប្រកួតជម្រុះ AFC Asian Cup
– ចាញ់ ឥណ្ឌូនេស៊ី ២-០ ក្នុងប្រកួតមិត្តភាព
– ឈ្នះ អាហ្វហ្គានីស្ថាន ១-០ ក្នុងប្រកួតជម្រុះ AFC Asian Cup
– ចាញ់ វៀតណាម ២-១ ក្នុងប្រកួតជម្រុះ AFC Asian Cup
– ចាញ់ ឥណ្ឌូនេស៊ី ៣-១ ក្នុងប្រកួតមិត្តភាព
– ចាញ់ វៀតណាម ៥-០ ក្នុងប្រកួតជម្រុះ AFC Asian Cup
– ចាញ់ មីយ៉ាន់ម៉ា ២-១ ក្នុងប្រកួតមិត្តភាព
– ចាញ់ ហ្ស៊កដានី ១-០ ក្នុងប្រកួតមិត្តភាព

សរុបមកលទ្ធផលក្នុងឆ្នាំ ២០១៨ របស់កម្ពុជា គឺឈ្នះ ២ប្រកួតក៏ពិតមែន ប៉ុន្តែត្រឹមជាការឈ្នះក្រុមដែលមានសមត្ថភាពប្រហាក់ប្រហែលខ្លួនប៉ុណ្ណោះ មិនដូចឆ្នាំ ២០១៧ ដែលអាចយកឈ្នះអាហ្វហ្គានីស្ថាន ជាប្រវត្តិសាស្រ្ត គ្រាដែលនៅឆ្នាំ ២០១៧ កម្ពុជា មានប្រកួតមិត្តភាពច្រើនជាងឆ្នាំនេះ ។

គួរបញ្ជាក់ផងដែរថា នៅឆ្នាំក្រោយ ឆ្នាំ ២០១៩ គឺនឹងមានការប្រកួតជម្រុះក្នុងដំណើរឆ្ពោះទៅកាន់ពានរង្វាន់ធំៗពីរ គឺ FIFA WORLD CUP 2022 និង AFC Asian Cup 2023 ផងដែរ ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT