Sir Alex ​បាន​ត្រឹម​គ្រវី​ក្បាល​ពេល​មើល Man Utd ​លេង​យប់មិញ

បិសាច​ក្រហម Manchester United ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង Liverpool ​៣-១ ​នា​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស ​ដែល​ធ្វើ​ឱ្យ​ក្រុម​មួយ​នេះ​កាន់​តែ​យ៉ាប់​ទៅ​ហើយ។

ជាក់​ស្ដែង អំឡុង​ពេល​ប្រកួត​នោះ ​លោក Sir Alex ​អតីត​អ្នក​ចាត់ការ​ក្រុម​បិសាច​ក្រហម ​ដែល​ជា​អ្នក​កសាង​ក្លឹប​នេះ​ឱ្យ​ខ្លាំង​និង​ល្បី​ជាង​គេ​នៅ​លើ​លោក ​ក៏​បាន​ទៅ​ទស្សនា​ផ្ទាល់​ផង​ដែរ។ ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ ​ក្រុម Man Utd ​លេង​មិន​បាន​ល្អ ​ហើយ​ត្រូវ​រង​បរាជ័យ​ទៀត ​ទើប​ធ្វើ​ឱ្យ​អ្នក​ចាត់ការ​ល្បី​ឈ្មោះ​ខាង​លើ​មិន​សប្បាយ​ចិត្ត ​និង​គ្រវី​ក្បាល​អស់​សង្ឃឹម​ចំពោះ​ក្រុម​ទាំង​មូល​តែ​ម្ដង។

មិន​ត្រឹម​តែអតីត​អ្នក​ចាត់ការ​បិសាច​ក្រហម​ខាង​លើ​ទេ សូម្បី​តែ​អ្នក​គាំទ្រ​ជា​ច្រើន​ក៏​បាន​រិះគន់​ចំពោះ​ទម្រង់​លេង​របស់​ក្រុម​នា​ពេល​បច្ចុប្បន្ន​ដែរ។ ​ដោយ​ពួកគេ​គិត​ថា ​កីឡាករ​ម្នាក់​ៗ សូម្បី​តែ​បោះ​បាល់​ឱ្យ​គ្នា ​ក៏​មិន​ចង់​ត្រូវ​ផង ​តើ​អាច​ទៅ​យក​ឈ្នះ​ក្រុម​ណា​កើត៕ប្រភពFoxsportsasia

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT