Sanchez ​នឹង​នៅ​ឈីលី ​រហូត​ដល់​ឆ្នាំ ២០១៩ ​ទើប​មក Man Utd ​វិញ

ខ្សែ​ប្រយុទ្ធ Sanchez ​នឹង​ស្នាក់​នៅ​ព្យាបាល​របួស​ជើង​របស់​ខ្លួន​នៅ​ប្រទេស​ឈីលី​រហូត​ដល់​ជា​សះស្បើយ ​ដោយ​អាច​នឹង​ដល់​ឆ្នាំ ២០១៩​ទើប​ត្រលប់​មក​រួម​ក្រុម Man Utd ​វិញ។

ខ្សែ​ប្រយុទ្ធ​លេខ​៧​រូប​នេះ ​បាន​រង​របួស​ដោយ​ខ្លួន​ឯង ​នៅ​ពេល​ហ្វឹកហាត់​ជាមួយ​ក្រុម​កាល​ពី​ថ្ងៃ​ព្រហស្បតិ​កន្លង​ទៅ ​ហើយ​របួស​សរសៃ​ពួរ​នេះ​អាច​នឹង​ប្រើ​រយៈ​ពេល​យូរ​ទើប​អាច​ជា​សះស្បើយ​បាន។ Sanchez ​នឹង​ទៅ​ព្យាបាល​ជំងឺ​នេះ​នៅ​ស្រុក​កំណើត​ឈីលី ​ហើយ​អវត្តមាន​ពី​ក្រុម​បិសាច​ក្រហម​យ៉ាង​តិច​៦​ប្រកួត​ឯ​ណោះ។

អតីត​កីឡាករ​ Barcelona ​ខាង​លើ​ផ្លាស់​មក​លេង​នៅ Man Utd ​នេះ​កាល​ពី​ខែ​ដើម​ឆ្នាំ​២០១៨​កន្លង​ទៅ ប៉ុន្តែ​មិន​ជោគជ័យ​ឡើយ ​ហើយ​ទទួល​បាន​ការ​រិះគន់​យ៉ាង​ខ្លាំង​តែ​ម្ដង។ ​មាន​ដំណឹង​មក​ថា PSG ​ជា​ក្លឹប​មួយ​ដែល​ចង់​បាន​រូបគេ​ទៅ​លេង​នៅ​ទី​នោះ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT