Modric៖ ខ្ញុំ​ឈ្នះ Ballon d’Or ​បញ្ជាក់​ថា​បាល់ទាត់ ​មិន​គ្រាន់​តែ​រក​គ្រាប់​បាល់​ទេ

Luka Modric ​ឈ្នះ​ពាន​រង្វាន់ Ballon d’Or ​ឆ្នាំ​២០១៨​នេះ ​បាន​បង្ក​ឱ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ជា​ខ្លាំង ​ព្រោះ​រូបគេ​ជា​កីឡាករ​ដំបូង​ដែល​បំបែក​កំណត់ត្រា​របស់ Ronaldo ​និង Messi ​។

Modric ​បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​ថា​៖ “ដំណើរ​អាជីព​បាល់ទាត់​របស់​ខ្ញុំ​ពិត​ជា​វែង​ឆ្ងាយ ប៉ុន្តែ​ខ្ញុំ​សប្បាយ​ចិត្ត​នូវ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ។ គ្មាន​នរណា​ផ្ដល់​អ្វី​ឱ្យ​យើង​ឡើយ ​ប្រសិន​ណា​បើ​យើង​មិន​ខំ​ប្រឹង។ ខ្ញុំ​បាន​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​៣​ឆ្នាំ​ជាប់​គ្នា ​និង​ជួយ​ក្រុម​ក្រូអាត ​ប្រទេស​តូច​មួយ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup ទៀត។ ដូច្នេះ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​ខំ​ប្រឹងប្រែង​រហូត​បាន​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​។ ហើយ​វា​ក៏​បាន​បញ្ជាក់​ថា ​បាល់​ទាត់​គឺ​មិន​មែន​ទាល់​តែ​រក​គ្រាប់​បាល់​ចូល​រហូត ​ទើប​ល្អ​នោះ​ទេ”។

កីឡាករ​វ័យ​៣៣​ឆ្នាំ​ខាង​លើ​បាន​ឈ្នះ​ពាន​រង្វាន់​កិត្តិយស​ស្ទើ​តែ​ទាំង​អស់​នៅ​ឆ្នាំ​២០១៨​នេះ ​ខណៈ​ដែល Ronaldo ​និង Messi ​វិញ ​មិន​ទទួល​បាន​ឡើយ​​ត្រឹម​ចំណាត់​ថ្នាក់​លេខ​២ ​និង​បេក្ខភាព​ចុង​ក្រោយ​ប៉ុណ្ណោះ៕ប្រភពMarca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT