តាមរយៈការឧបត្ថម្ភពីក្រុមហ៊ុនផ្តល់សេវាកម្មកម្សាន្តឈានមុខគេនៅកម្ពុជា 2MBET ថ្មីៗនេះ តំណាងក្រុមការងារ CTS Sports បានចុះទៅផ្តល់ជូនឈុតសំលៀកបំពាក់ ឧបត្ថម្ភដល់ក្រុមបាល់ទាត់ The Anubis។ នេះជាការផ្តល់ជូនឥតគិតថ្លៃ សម្រាប់ក្រុមបាល់ទាត់ឈុតតូចក្រៅអាជីព ជាពិសេសផ្តល់អាទិភាពដល់ក្រុមដែលមានការខ្វះខាតពិតប្រាកដ នៅទូទាំងបណ្តារាជធានី/ខេត្ត។
The Anubis ជាក្រុមមានមូលដ្ឋានស្ថិតនៅរាជធានីភ្នំពេញ បង្កើតឡើងបាន ២ ឆ្នាំ រួចមានសមាជិកសរុប ២១ នាក់។ តំណាងក្រុមបានលើកឡើងយ៉ាងដូច្នោះថា៖
ខ្ញុំចង់ឲ្យយុជនឯទៀតងាកមករកវិស័យកីឡាមិនថាតែបាល់ទាត់ទេ គឺកីឡាគ្រប់ប្រភេទដើម្បីឲ្យជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗជាពិសេសគ្រឿងញៀន រួចខ្ញុំចង់ឲបងៗឬប្អូនៗមកលេងបាល់ទាត់ដើម្បីលើកស្ទួយវិស័យបាល់ទាត់ក្នុងស្រុករីកចម្រើន ក៏ដូចអាចសាយភាយបង្ហាញទៅកាន់ពិភពលោក។
ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖
ជាចុងក្រោយខ្ញុំតំណាងឲ្យក្រុមនិងសមាជិកទាំងអស់ សូមអរគុណដល់ 2MBET បានឧបត្ថម្ភឈុតដល់ក្រុមពួកខ្ញុំ និងសូមជូនពរឲ្យក្រុមការងារទាំងអស់មានសុខភាពល្អ មានប្រជាប្រិយភាព មានសុខសុភមង្គល និងសូមឲ្យបំណងដែលប្រាថ្នា អាចសម្រេចបានជោគជ័យ រលូនគ្រប់ការងារ៕