តាមរយៈការឧបត្ថម្ភពីក្រុមហ៊ុនផ្តល់សេវាកម្មកម្សាន្តឈានមុខគេនៅកម្ពុជា 2MBET ថ្មីៗនេះ តំណាងក្រុមការងារ CTS Sports បានចុះទៅផ្តល់ជូនឈុតសំលៀកបំពាក់ ឧបត្ថម្ភដល់ក្រុមបាល់ទាត់មិត្តកីឡា។ នេះជាការផ្តល់ជូនឥតគិតថ្លៃ សម្រាប់ក្រុមបាល់ទាត់ឈុតតូចក្រៅអាជីព ជាពិសេសផ្តល់អាទិភាពដល់ក្រុមដែលមានការខ្វះខាតពិតប្រាកដ នៅទូទាំងបណ្តារាជធានី/ខេត្ត។
មិត្តកីឡា ជាក្រុមមានមូលដ្ឋានស្ថិតនៅរាជធានីភ្នំពេញ បង្កើតឡើងនៅខែមេសា ឆ្នាំ ២០១៩ រួចមានសមាជិកសរុប ៦៨ នាក់ ដែលពាក់កណ្តាលនៃសមាជិកបានចូលរួមប្រកួតជាប់លាប់ ហើយក្រុមខាងលើកន្លងមកក៏មានប្រវត្តិធ្លាប់ចូលរួមនៅពានរង្វាន់នានា ដូច Soccer League លើកទី ៦ ក្នុងឆ្នាំ ២០២៣ ក៏ដូចជាពានរង្វាន់ Ganzberg Cup ជាដើម។ តំណាងក្រុម បានលើកឡើងយ៉ាងដូច្នោះថា៖
យើងចង់ឲ្យយុវជននាំគ្នាចូលរួមលេងកីឡា ជៀសវាងការសេបគ្រឿងញៀន និងប្រព្រឹត្តិទង្វើដែលសង្គមស្អប់ខ្ពើម ហើយបាល់ទាត់ មិនត្រឹមតែជាការលេងដើម្បីទទួលបានសុខភាពល្អប៉ុណ្ណោះទេ ទៀតសោតក៏បង្កើតទំនាក់ទំនងរវាងកីឡាករក្នុងក្រុម ក៏ដូចជា ជាមួយកីឡាករនៃក្រុមដទៃ ជារួមវារាប់បានជាស្ពានមួយជួយឲ្យបុគ្គលនិងបុគ្គលអាចធ្វើការរួមគ្នា ក៏ដូចជាឈានដល់ការជួយការងារសង្គមថែមទៀតផង។
ចំណែកឆន្ទៈរបស់ក្រុម គឺចង់វិវត្តទៅជាក្រុមដ៏រឹងមាំមួយនៅពេលអនាគត ហើយបង្កើនការហ្វឹកហាត់ជាប់លាប់ និងផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយឲ្យបានចូលរួមជាមួយពួកយើងនៅការប្រកួតពានរង្វាន់ផ្លូវការនានា។
ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖
តាមរយៈសកម្មភាពនៃការចែកជូនឯកសណ្ឋានកន្លងមក មិនថាតែសម្រាប់ក្រុមខ្ញុំផ្ទាល់ និងក្រុមដទៃ បានសបង្ហាញអំពីការលះបង់ខ្ពស់ ចំពោះវិស័យកីឡារបស់ក្រុមហ៊ុន 2MBET យើងទាំងអស់គ្នា សូមជូនពរក្រុមហ៊ុនឲ្យទទួលបានជោគជ័យគ្រប់ភារកិច្ចក្នុងឆ្នាំថ្មីនេះ និងជួបតែពុទ្ធពរទាំង៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ‘មិត្តបង្កើតកីឡា កីឡាបង្កើតមិត្ត’៕