Rudi Garcia ​ជឿ​ថា Ronaldo ​នឹង​ត្រលប់​ទៅ​លេង​នៅ​អឺរ៉ុប​វិញ ​មិន​ចូល​និវត្តន៍​នៅ​ក្លឹប Al Nassr ​ទេ​

​លោក Rudi Garcia ​គ្រូ​បង្វឹក​របស់​ក្លឹប Al Nassr ​ជឿ​ជាក់​ថា​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​នឹង​ត្រលប់​ទៅ​លេង​នៅ​អឺរ៉ុប​វិញ ​មុន​ពេល​ចូល​និវត្តន៍​ពី​វិស័យ​បាល់ទាត់ ​មិន​បញ្ចប់​ត្រឹម​នៅ​អារ៉ាប់ប៊ីសាអូឌីត​ទេ។

​Ronaldo ​វ័យ​៣៧​ឆ្នាំ​បាន​ចុះ​កុងត្រា​២​ឆ្នាំ​កន្លះ​ជាមួយ​ក្លឹប Al Nassr ​ជាមួយ​តម្លៃ​ពលកម្ម​២១០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ។ ​ក្លឹប​មាន​មូលដ្ឋាន​នៅ​អាស៊ី​នេះ ​មាន​បំណង​ចង់​ឱ្យ Ronaldo ​ចូល​និវត្តន៍​ពី​វិស័យ​បាល់ទាត់​តែ​ម្ដង​នៅ​ក្លឹប​របស់​ខ្លួន ​តែ​ទំនង​ជា​មិន​បាន​សម្រេច​នោះ​ទេ។ ស្រប​ពេល​លោក Rudi Garcia ​ដែល​ជា​គ្រូ​បង្វឹក​ក៏​មាន​ចំណាប់​អារម្មណ៍​ទៅ​លើ​រឿង​នេះ​ផង​ដែរ។ ​គ្រូ​បង្វឹក​រូប​នេះ ជឿ​ថា​សមត្ថភាព​របស់ Ronaldo ​នៅ​តែ​អាច​ស្វែង​រក​ក្លឹប​នៅ​អឺរ៉ុប​លេង​បន្ដ​បាន។

​Rudi Garcia ​និយាយ​ថា​៖ “Ronaldo ​ជា​កីឡាករ​ល្អ​ម្នាក់ ​ដែល​បាន​ជួយ​ទាញ​កម្លាំង​ខ្សែ​ការពារ​ម្ខាង​ទៀត​បាន​យ៉ាង​ច្រើន។ គាត់​ជា​កីឡាករ​ល្អ​បំផុត​ម្នាក់​នៅ​លើ​លោក​នេះ ​ហើយ​គាត់​នឹង​មិន​បញ្ចប់​អាជីព​របស់​គាត់​នៅ​ក្លឹប Al Nassr ​ទេ។ គាត់​នឹង​ត្របល់​ទៅ​អឺរ៉ុប”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT