តាមរយៈការឧបត្ថម្ភពីក្រុមហ៊ុនផ្តល់សេវាកម្មកម្សាន្តឈានមុខគេនៅកម្ពុជា 2MBET ថ្មីៗនេះ តំណាងក្រុមការងារ CTS Sports បានចុះទៅផ្តល់ជូនឈុតសំលៀកបំពាក់ ឧបត្ថម្ភដល់ក្រុមបាល់ទាត់ SOPHY FT។ នេះជាការផ្តល់ជូនឥតគិតថ្លៃ សម្រាប់ក្រុមបាល់ទាត់ឈុតតូចក្រៅអាជីព ជាពិសេសផ្តល់អាទិភាពដល់ក្រុមដែលមានការខ្វះខាតពិតប្រាកដ នៅទូទាំងបណ្តារាជធានី/ខេត្ត។
SOPHY FT ជាក្រុមមានមូលដ្ឋានស្ថិតនៅខេត្តតាកែវ បង្កើតឡើងនៅឆ្នាំ ២០២១ ហើយមានសមាជិកមាន ៥០ នាក់ ដោយមានពីឈុតទី១ ឈុតយុវជនក្រោម ១៨ ឆ្នាំ និងក្រោម ១៦ឆ្នាំ ដែលទើបតែបញ្ចប់ការប្រកួតពាន U16 បានចំណាត់ថ្នាក់លេខ ២ ហើយក៏មានឈុតចាស់ៗ ចាប់ពីអាយុ ២២ ឆ្នាំឡើងទៅ។ តំណាងក្រុមលោក ហោ វ៉ាន់ណេត បានលើកឡើងយ៉ាងដូច្នោះថា៖
ខ្ញុំមានសារបន្តិចបន្តួចសម្រាប់យុវជន ដែលស្រលាញ់ចូលចិត្តកីឡា ដោយចង់ឲ្យពួកគាត់មានការខិតខំប្រឹងប្រែងក្នុងការលេង និងហ្វឹកហាត់ ហើយជៀសឲ្យឆ្ងាយពីគ្រឿងញៀន រួចចំពោះឆន្ទៈពេលទៅមុខ ពួកខ្ញុំចង់ចូលរួមបណ្តុះបណ្តាលក្មេងតូចៗឲ្យពួកគាត់បានមានឱកាសចូលរួមលេងកីឡា ឬអាចវិវត្តទៅកាន់ក្លឹបអាជីពណាមួយ។
ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖
យេីងខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន 2MBET ដែលបានឧបត្ថម្ភជាសម្លៀកបំពាក់សម្រាប់ពួកខ្ញុំ ក៏ជូនពរឲ្យក្រុមហ៊ុនកាន់តែជោគជ័យ ដំណើរការរលូន មានអតិថិជនច្រើនឡើងបន្ថែមទៀត៕