តាមរយៈការឧបត្ថម្ភពីក្រុមហ៊ុនផ្តល់សេវាកម្មកម្សាន្តឈានមុខគេនៅកម្ពុជា 2MBET ថ្មីៗនេះ តំណាងក្រុមការងារ CTS Sports បានចុះទៅផ្តល់ជូនឈុតសំលៀកបំពាក់ ឧបត្ថម្ភដល់ក្រុមបាល់ទាត់ Blue Phoenix។ នេះជាការផ្តល់ជូនឥតគិតថ្លៃ សម្រាប់ក្រុមបាល់ទាត់ឈុតតូចក្រៅអាជីព ជាពិសេសផ្តល់អាទិភាពដល់ក្រុមដែលមានការខ្វះខាតពិតប្រាកដ នៅទូទាំងបណ្តារាជធានី/ខេត្ត។
Blue Phoenix ជាក្រុមមានមូលដ្ឋានស្ថិតនៅរាជធានីភ្នំពេញ បង្កើតឡើងនៅដើមឆ្នាំ ២០២២ រួចមានសមាជិកសរុប ២៣ នាក់។ តំណាងក្រុមលោក ហូយ គីមស៊្រុន បានលើកឡើងយ៉ាងដូច្នោះថា៖
ខ្ញុំចង់ផ្តាំផ្ញើទៅយុវជនទាំងអស់ឲ្យចូលរួមលេងកីឡា តែក៏កុំភ្លេចសិក្សា ហើយជាការពិតកីឡាបាល់ទាត់នេះសោត ក៏ចូលរួមចំណែកជួយបញ្ចៀសចិត្តយុវជនពីការប្រើប្រាស់គ្រឿងញៀន ដូចគ្នាវាក៏នាំមកនូវសុខភាពល្អ ចំណែកទៅថ្ងៃអនាគតពួកយើងមានឆន្ទៈចង់ក្លាយជាក្រុមមួយ មានកម្រិតប្រកួតប្រជែងខ្ពស់ តែក៏ទាមទារឲ្យមានសម្ភារៈហ្វឹកហាត់គ្រប់គ្រាន់ផងដែរ។
ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖
យេីងខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន 2MBET ដែលបានឧបត្ថម្ភជាសម្លៀកបំពាក់សម្រាប់ពួកខ្ញុំ ហើយចង់ឃើញក្រុមហ៊ុនបន្តសកម្មភាពបែបនេះ ដើម្បីជួយដល់ក្រុមបាល់ទាត់ដែលមានការខ្វះខាត រួចចុងក្រោយក៏ជូនពរឲ្យ 2MBET កាន់តែទទួលបានជោគជ័យ មានអតិថិជនគាំទ្រច្រើនឡើងបន្ថែម៕