Pep ​សរសើរ Sterling ​លេង​ល្អ ​សម​នឹង​បន្ដ​កុងត្រា​ឱ្យ

លោក Pep Guardiola ​បាន​សរសើរ​ដល់​ទម្រង់​លេង​របស់ Sterling ​ខ្លាំង​មែនទែន​កាល​ពី​យប់មិញ ​ហើយ​វា​ពិត​ជា​សក្ដិសម​ដែល​ក្លឹប​បន្ដ​កុងត្រា​ដល់​រូបគេ។

Sterling ​ស៊ុត​បញ្ចូល​ទី​បាន​២​គ្រាប់ ​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​២​គ្រាប់ ​ក្នុង​ការ​ប្រកួត​យប់មិញ ​ដោយ​​ឱ្យ​ក្រុម Man City ​ឈ្នះ ៦-១ ​លើ​ក្រុម Southampton ។ ក្រោយ​ការ​ធ្វើ​បាន​ល្អ​នេះ ​លោក Pep ​មើល​ឃើញ​ថា​បច្ចុប្បន្ន Sterling ​អាច​ធ្វើ​អ្វី​បាន​គ្រប់​យ៉ាង​ដែល​រូបគេ​ចង់​ធ្វើ ដូច្នេះ​នេះ​ជា​រឿង​ល្អ ​និង​ទម្រង់​កម្រិត​កំពូល​មួយ​របស់​គេ​ហើយ។ កីឡាករ​មាន​សមត្ថភាព​ដូច្នេះ គឺ​សក្ដិសម​សម្រាប់​ក្រុម Man City ​បន្ដ​កុងត្រា​ឱ្យ​ខ្លាំង​ណាស់។

“គាត់​បាន​ក្លាយ​ជា​កីឡាករ​ឈ្នះ​ម្នាក់ ​បើ​ទោះ​ជា​អាយុ​ត្រឹម​២៣​ឆ្នាំ​ក៏​ដោយ។ ប្រសិន​បើ​គាត់ ​ដាក់​ចិត្ត​ក្នុង​ការ​ប្រកួត ​នោះ​គាត់​នឹង​ក្លាយ​ជា​កីឡាករ​កំពូល​ម្នាក់​ទៅ​ថ្ងៃ​អនាគត​មិន​ខាន។ វា​មិន​សំខាន់​ឡើយ​បើ​អ្នក​រក​គ្រាប់​បាល់​មិន​បាន ប៉ុន្តែ​វា​សំខាន់​ណាស់ ​សម្រាប់​អ្នក​ដែល​ប្រឹងប្រែង ​និង​លេង​ជា​ក្រុម​បាន​ល្អ”។ សម្ដី​របស់​លោក Pep ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT