ក្លឹបបាល់ទាត់វិសាខា បានតែងតាំងលោក Simon McMenemy ធ្វើជាគ្រូបង្វឹកថ្មីហើយ សម្រាប់ដឹកនាំក្រុមនៅរដូវកាលថ្មីខាងមុខនេះ។
លោក Simon McMenemy ជាជនជាតិស្កុតឡែន និងមានបទពិសោធច្រើនក្នុងការដឹកនាំក្រុមនៅក្នុងលីគកំពូលឥណ្ឌូណេស៊ី។ ឆ្នាំដែលលោកជោគជ័យបំផុតនោះគឺនៅឆ្នាំ២០១៧ ដែលជួយក្លឹបBhayangkara ឈ្នះពានរង្វាន់ក្នុងប្រទេសនេះ និងជាប់ឈ្មោះជាគ្រូបង្វឹកល្អប្រចាំឆ្នាំផងដែរ។ នៅឆ្នាំ២០១៩ លោកក៏បានដឹកនាំក្រុមជម្រើសជាតិឥណ្ឌូណេស៊ីផងដែរ ប៉ុន្តែមិនទទួលបានជោគជ័យអ្វីនោះទេ រហូតដល់ឆ្នាំ២០២៣នេះ ក៏មានឱកាសមកដឹកនាំក្រុមវិសាខាឈុតធំតែម្ដង។
មិនត្រឹមតែប្រកាសតែងតាំងគ្រូបង្វឹកថ្មីនេះទេ ក្រុមវិសាខាក៏កំពុងនាំចូលកីឡាករថ្មីៗជាច្រើននាក់ផងដែរដើម្បីមកជួយក្រុមនារដូវកាលថ្មីខាងមុខ។ ក្លឹបដែលទើបបង្កើត ប៉ុន្តែពោរពេញដោយកីឡាករល្អៗនេះ មានគោលដៅច្បាស់ក្នុងការប្រជែងយកពានលីគកំពូល ក្រោយពីឈ្នះពាន Hun Sen Cup បានដល់ទៅ៣ឆ្នាំជាប់គ្នាមកហើយ៕