ប្រេស៊ីល ​បាត់​កីឡាករ​សំខាន់​២​នាក់​ទៀត​នៅ World Cup 2022 ​

​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ​បាន​បាត់​សមាជិក​២​នាក់​ទៀត​ហើយ ដោយសារ​តែ​បញ្ហា​របួស​គឺ Gabriel Jesus ​និង Alex Telles ​ដែល​ពួកគេ​ទាំង​ពីរ​នេះ​នឹង​អវត្តមាន​ដល់​ចប់​ព្រឹត្តិការណ៍ World Cup ​តែ​ម្ដង។

​ជើង​ឯក World Cup ​៥​សម័យ​កាល​ខាង​លើ​នឹង​ប៉ះ​ជាមួយ​ក្រុម​កូរ៉េ​ខាង​ត្បូង​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ពាន​រង្វាន់ World Cup 2022 ​នេះ​នៅ​យប់​ស្អែក​ឯ​ណោះ។ ​តែ​យ៉ាង​ណា ​មាន​ដំណឹង​ថា​ប្រេស៊ីល​មាន​កីឡាករ​២​នាក់​រង​របួស​ទៀត​ទៅ​ហើយ​គឺ Jesus ​និង Alex Telles ​ដែល​ពួកគេ​ទាំង​ពីរ​នឹង​អវត្តមាន​រហូត​ដល់​ចប់​ព្រឹត្តិការណ៍​នេះ​តែ​ម្ដង។ របួស​នេះ​ដែរ កើត​ឡើង​អំឡុង​ពេល​រូបគេ​លេង​ទល់​ក្រុម​កាមេរ៉ូន​កាល​ពី​វគ្គ​ក្នុង​ពូល​កន្លង​ទៅ។

នេះ​ជា​កង្វល់​មួយ​ធំ​មែនទែន​សម្រាប់​ក្រុម​ប្រេស៊ីល​ក្នុង​ការ​ប្រកួត World Cup ​នេះ។ ​កីឡាករ​កោះ​ហៅ​២៦​នាក់​នេះ ​មាន​កីឡាករ​របួស​ដល់​ទៅ​៥​នាក់​ទៅ​ហើយ​គឺ Neymar , Alex Sandro , Danilo , Jesus ​និង Telles ​នេះ​ឯង។ ​ដោយ​ម្សិលមិញ​នេះ គេ​សង្កេត​ឃើញ Neymar ​បាន​ចូល​ហាត់​ជាមួយ​បាល់​បាន​វិញ​តិច​ៗ​ហើយ ដែល​វា​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​ប្រេស៊ីល​ផង​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT