គ្រូ​បង្វឹក​បែលហ្សិក​លា​ឈប់​ភ្លាម ​ក្រោយ​ក្រុម​ធ្លាក់​ពី World Cup ​ត្រឹម​វគ្គ​ចែក​ពូល​

​លោក Roberto Martinez ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក ​បាន​លា​ឈប់​ពី​តំណែង​ភ្លាម ​បន្ទាប់​ពី​ក្រុម​បិសាច​ក្រហម​មួយ​នេះ​ធ្លាក់​ពី​ពាន​រង្វាន់ FIFA World Cup 2022 ​ត្រឹម​វគ្គ​ចែក​ពូល​។

នៅ​យប់មិញ​នេះ ​ក្រុម​បែលហ្សិក​លេង​ស្មើ​ជាមួយ​ក្រុម​ក្រូអាត​ក្នុង​លទ្ធផល ​០-០។ ​ជាមួយ​លទ្ធផល​នេះ​ដែរ ​បែលហ្សិក​ស្ថិត​នៅ​លេខ​៣​ក្នុង​ពូល F ​នេះ​ប៉ុណ្ណោះ​ដោយសារ​តែ​៣​ប្រកួត​កន្លង​មក ​ពួកគេ​ចាញ់​១ ​ស្មើ​១​និង​ឈ្នះ​១​ប្រកួត។ ​ខណៈ​ដែល​ក្រុម​ក្រូអាត​វិញ ​ក្រោយ​ពី​ស្មើ​បែលហ្សិក​នៅ​យប់មិញ ពួកគេ​មាន​៥​ពិន្ទុ ព្រោះ​៣​ប្រកួត​កន្លង​មក ឈ្នះ​១​និង​ស្មើ​២​ប្រកួត។ ​ក្រុម​លេខ​១ ​បាន​ទៅ​មើល​ម៉ារុក ​ដែល​មាន​ដល់​ទៅ​៧​ពិន្ទុ​ឯ​ណោះ។

​ក្រោយ​ពី​ចប់​ការ​ប្រកួត​ភ្លាម លោក Roberto Martinez ​គ្រូ​បង្វឹក​បែលហ្សិក​បាន​និយាយ​ថា​៖ “នេះ​ជា​ប្រកួត​ចុង​ក្រោយ​របស់​ខ្ញុំ​ដែល​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ ​ហើយ​វា​ពិត​ជា​មាន Emotional ​មែនទែន​ដូច​ដែល​គ្រប់​គ្នា​បាន​ឃើញ”។ ​បុរស​សញ្ជាតិ​អេស្ប៉ាញ​នេះ ដឹក​នាំ​ក្រុម​បែលហ្សិក​តាំង​ពី​ឆ្នាំ​២០១៦​មក ​ហើយ​កំណត់ត្រា​របស់​លោក​នោះ​គឺ​នាំ​បែលហ្សិក​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ World Cup 2018 ​និង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន Euro 2020 ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT