តាមរយៈការឧបត្ថម្ភពីក្រុមហ៊ុនផ្តល់សេវាកម្មកម្សាន្តឈានមុខគេនៅកម្ពុជា 2MBET ថ្មីៗនេះ តំណាងក្រុមការងារ CTS Sports បានចុះទៅផ្តល់ជូនឈុតសំលៀកបំពាក់ ឧបត្ថម្ភដល់ក្រុមបាល់ទាត់ White Wolf FC។ នេះជាការផ្តល់ជូនឥតគិតថ្លៃ សម្រាប់ក្រុមបាល់ទាត់ឈុតតូចក្រៅអាជីព ជាពិសេសផ្តល់អាទិភាពដល់ក្រុមដែលមានការខ្វះខាតពិតប្រាកដ នៅទូទាំងបណ្តារាជធានី/ខេត្ត។
White Wolf FC ជាក្រុមមានមូលដ្ឋានស្ថិតក្នងទីក្រុងភ្នំពេញ បង្កើតឡើងបាន ១ ឆ្នាំ ២ ខែហើយ និងមានសមាជិកសរុប ២៥ នាក់។ តំណាងក្រុមលោក យ៉ា រតនា បានលើកឡើងយ៉ាងដូច្នោះថា៖
ជាសារចែករំលែក ខ្ញុំយល់ឃើញថា បាល់ទាត់គឺជាកីឡាមួយដែលល្អសម្រាប់សុខភាព និងជួយបង្កើននូវទំនាក់ទំនង ស្គាល់មិត្តភក្តិច្រើន បន្ថែមពីនេះបើបងប្អូនច្បាស់លាស់នឹងចាប់យកវិស័យខាងលើ សូមខិតខំប្រឹងប្រែងឲ្យបានខ្លាំង បង្កើនសមត្ថភាព និងឆន្ទៈ ដើម្បីសម្រេចនូវបំណងប្រាថ្នាពេលខាងមុខ ចំពោះឆន្ទៈរបស់ក្រុម គឺពួកយើងចង់បន្ថែមការហ្វឹកហាត់ឲ្យខ្លាំងជាងនេះ និងចាប់ដៃសហការគ្នា អាចបង្កើតជាពានរង្វាន់សប្បុរសធម៌នានាពេលអនាគត។
ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖
ខ្ញុំតំណាងអោយក្រុមទាំងមូល សូមអរគុណដល់ក្រុមហ៊ុន 2MBET ដែលបានឧបត្ថម្ភឈុតអាវដល់ក្រុមពួកខ្ញុំ និងសូមជូនពរអោយក្រុមការងារទាំងអស់មានសុខភាពល្អ ធ្វើកិច្ចការងារអ្វីតែងតែសម្រេចបានដូចសេចក្តីប្រាថ្នា៕