តើស្ត្រីអនុញ្ញាតឱ្យចូលរួមក្នុងការប្រកួតក្នុងការប្រកួតបាល់ទាត់ពិភពលោកកាតាឆ្នាំ ២០២២ ដែរឬទេ?

ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ នៅកាតានៅសល់តែជាងមួយខែទៀតប៉ុណ្ណោះ ប៉ុន្តែតើស្ត្រីត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងការប្រកួតនេះដែរឬទេ?

ការរៀបចំព្រឹត្តិការដ៏ដំមួយនេះនៅប្រទេសកាតា បានបណ្តាលឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង ដោយមានអ្នករិះគន់លើកឡើងពីបញ្ហាសិទ្ធិមនុស្សរបស់ប្រទេសនេះ។

ក្នុងចំណោមបញ្ហាទាំងនោះ មានកម្មករចំណាកស្រុកចំនួន ៦៥០០ នាក់មកពីប្រទេសឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដែស នេប៉ាល់ និងស្រីលង្កា បានស្លាប់ចាប់តាំងពីកាតាបានទទួលសិទ្ធិធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកកាលពីឆ្នាំ ២០១០។

បញ្ហា​សំខាន់​មួយ​ទៀត​គឺ​សិទ្ធិ​ស្ត្រី​ដែល​ត្រូវ​បាន​រឹតត្បិត​ដោយ​ច្បាប់​​របស់​ប្រទេសអារ៉ាប់មួយនេះ។

ដូច្នេះតើ​ស្ត្រី​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ នេះដែរឬទេ?

ស្ត្រី​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​កីឡដ្ឋាន និង​មើល​សកម្មភាព​អំឡុង​ពេល​ប្រកួត World Cup នៅ​ប្រទេស​កាតា។

ថ្លែងនៅដើមឆ្នាំនេះ អគ្គលេខាធិការរងនៃគណៈកម្មាធិការរៀបចំការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ លោក Nasser Al Khater បាននិយាយថា “នៅក្នុងប្រទេសកាតា យើងមិនមានការរឹតបន្តឹងលើសិទ្ធិចូលរួមក្នុងកីឡារបស់នារីឡើយ ហើយពួកគេបានចូលរួមការប្រកួតកីឡាយូរមកហើយ”។

FIFA បានប្រកាសកាលពីខែឧសភាផងដែរថា អាជ្ញាកណ្តាលស្ត្រី និងជំនួយការអាជ្ញាកណ្តាលបីរូប នឹងទទួលបន្ទុកការប្រកួតនៅកាតា World Cup ឆ្នាំ ២០២២។ ទាំងនេះរួមមាន Salima Mukansanga មកពីប្រទេសរវ៉ាន់ដា, Yoshimi Yamashita ជនជាតិជប៉ុន និង Stephanie Frappart មកពីប្រទេសអាល្លឺម៉ង់៕

ប្រភព៖ Sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT