តាមរយៈការឧបត្ថម្ភពីក្រុមហ៊ុនផ្តល់សេវាកម្មកម្សាន្តឈានមុខគេនៅកម្ពុជា 2MBET ថ្មីៗនេះ តំណាងក្រុមការងារ CTS Sports បានចុះទៅផ្តល់ជូនឈុតសំលៀកបំពាក់ ឧបត្ថម្ភដល់ក្រុមបាល់ទាត់ The Wolf។ នេះជាការផ្តល់ជូនឥតគិតថ្លៃ សម្រាប់ក្រុមបាល់ទាត់ឈុតតូចក្រៅអាជីព ជាពិសេសផ្តល់អាទិភាពដល់ក្រុមដែលមានការខ្វះខាតពិតប្រាកដ នៅទូទាំងបណ្តារាជធានី/ខេត្ត។
The Wolf ជាក្រុមមានមូលដ្ឋានស្ថិតក្នងទីក្រុងភ្នំពេញ បង្កើតឡើងបានជិត ១ ឆ្នាំ និងមានសមាជិកសរុប ១៤ នាក់។ តំណាងក្រុម លោក បុិច វណ្ណៈ បានលើកឡើងយ៉ាងដូច្នោះថា៖
ខ្ញុំសូមឲ្យយុវជនទាំងអស់លេង ចូលរួមលេងកីឡាបាល់ទាត់ ដោយក្រមសីលធម៌ ចេះអត់ឱនឲ្យគ្នា លេងបាល់ប្រកបដោយមិត្តភាព សប្បាយរីករាយ និងចាកឆ្ងាយពីគ្រឿងញៀន។
ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖
សូមថ្លែងអំណរគុណដល់គេហទំព័រ 2MBET ដែលបានផ្តល់ជូនសំម្លៀកបំពាក់យ៉ាងស្រស់ស្អាតដល់ក្រុមយេីងខ្ញុំ សូមជូនពរដល់ក្រុមហ៊ុន និងបុគ្គលិកទាំងអស់ ឲ្យជួបតែសំណាងល្អ ធ្វេីដំណើរទីជិតទីឆ្ងាយជួបសុខសុវត្ថិភាពគ្រប់ពេលវេលា៕