ក្ដៅ​ៗ! ​អ្នក​កីឡា​កាស​ Roman ​ប្រកាស​ថា​ខ្លួន​កើត​ជំងឺមហារីក​គ្រាប់​ឈាម

អ្នក​កីឡា​កាស​ល្បី​ឈ្មោះ Roman Reigns ​បាន​ប្រកាស​ប្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន​ថា ​លោក​បាន​ប្រយុទ្ធ​ជាមួយ​ជំងឺ​មហារីក​គ្រាប់​ឈាម​អស់​រយៈ​ពេល​១២​ឆ្នាំ​មក​ហើយ។

កីឡាករ​វ័យ​៣៣​ឆ្នាំ ​មាន​ឈ្មោះ​ពិត​ថា​ Leati Joseph Anoaʻi ​ហើយ​រូបគេ​បាន​ប្រឡូក​ក្នុង​វិស័យ​កីឡា​កាស​នេះ ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង រហូត​មាន​ខ្សែ​ក្រវាត់​កាន់​ថែម​ទៀត​ផង។ យ៉ាងណាមិញ ​ដោយសារ​តែ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​របស់​គេ លែង​អាច​ទ្រាំ​បាន​ទៀត Roman ​បាន​ប្រកាស​នៅ​មុខ​អ្នក​គាំទ្រ​ថា​អាជីព​នេះ​នឹង​បញ្ចប់​ត្រឹម​នេះ​ហើយ។ រូបគេ​នឹង​ដើរ​ចេញ​ពី​វិស័យ​កីឡា​សម្ដែង​មួយ​នេះ។

Roman ​បាន​និយាយ​ដូច្នេះ​ថា​៖ “សួស្ដី​អ្នក​ទាំង​អស់​គ្នា ឈ្មោះ​ពិត​របស់​ខ្ញុំ​គឺ Joe ​ហើយ​ខ្ញុំ​បាន​នឹង​កំពុង​រស់​នៅ​ជាមួយ​ជំងឺ​មហារីក​គ្រាប់​ឈាម​អស់​១១​ឆ្នាំ​មក​ហើយ។ ពេល​នេះ​វា​ត្រលប់​មក​វិញ​ហើយ ច្បាស់​ណាស់​វា​បាន​ត្រលប់​មក​រក​ខ្ញុំ​វិញ ខ្ញុំ​មិន​អាច​ប្រកួត​បាន​ទៀត​ទេ។ ខ្ញុំ​នឹង​បោះបង់​ខ្សែ​ក្រវាត់​ WWE Universal Championship ​នេះ​ចោល”៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT