លោកឧកញ្ញាស្រី ចាន់ថនរិះគន់ការប្រកួតគុនខ្មែរនៅខេត្តសៀមរាបបីចំនុច

ការប្រកួតគុនខ្មែរនៅខេត្តសៀមរាបចំថ្ងៃចូលឆ្នាំខ្មែរប្រពៃណីជាតិបានបន្សល់ទុកនូវចម្ងល់ និងការរិះគន់ជាច្រើនទៅលើការកាត់សេចក្តីរបស់ អាជ្ញាកណ្តាលកាត់សេចក្តីលើសង្វៀនសម្រាប់គូ ឈឿង ល្វៃ និង កីឡាករថៃ សាមី បេនឆាមេក។ ក្នុងនោះលោកលោកឧកញ្ញាស្រី ចាន់ថនដែលជាអនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរ និងម្ចាស់សង្វៀនគុនខ្មែរជើងឯកពិភពលោកក៏បានរិះគន់ទៅលើបី ចំនុច។

លោក​បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកផ្ទាល់ថា៖

“ក្រោយចប់ការប្រកួតរបស់កីឡាករឈឿង ល្វៃ និង កីឡាករថៃ ក្នុងនាមខ្ញុំជាអនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ខ្ញុំពិតជាមិនអាចទទួលយកការរៀបចំកម្មវិធីនេះបាននោះទេ។ ហើយមូលហេតុនោះគឺ៖ទីមួយ៖ ហេតុអ្វីបានជាការប្រកួត៧គូប្រកួត៣ទឹក តែបែរជាការប្រកួតរបស់ ឈឿង ល្វៃ ត្រូវប្រកួតរហូតដល់ទៅ៥ទឹកទៅវិញ?

ទីពីរ៖ ឈឿនល្វៃត្រូវផ្តាច់កីឡាករថៃនៅទឹកទី៣ ហេតុអ្វីអាជ្ញារកណ្តាល បែរជាជួយទប់ខាងថៃ ហេីយមិនអោយឈឿនល្វៃផ្តាច់បែបនេះ ?

ទីបី៖ ហេតុអ្វីបានជានៅសល់ត្រឹមជាងម្ភៃថ្ងៃដល់ស៊ីហ្គេមបែរជារៀបចំការប្រកួតអន្តរជាតិបែបនេះ? ចុះបើខូចកីឡាករ តើនរណាជាអ្នកទទួលខុសត្រូវ? ស៊ីហ្គេមគឺជាមុខមាត់ប្រទេសជាតិទាំងមូល ពោលគឺកីឡាករមិនអាចមានបញ្ហាអ្វីឡើយមុនពេលដល់ការ ប្រកួតស៊ីហ្គេមខាងមុខនេះ។ខ្ញុំពិតជាឆ្ងល់មិនអាចស្រាយចម្ងល់មួយនេះបានឡើយ។ អាស្រ័យហេតុនេះ សូមលោកៗដែលរៀបចំកម្មវិធីមេត្តាឆ្លើយតបផង សូមអរគុណ។

ស្របពេលជាមួយគ្នានេះគ្រាន់តែជាមតិរបស់ខ្ញុំតែប៉ុណ្ណោះ បើសិនជាខុសទាស់សូមបងប្អូនមេត្តាអធ្យាស្រ័យផង”។

លោកក៏បានចូលខមិនប្រាប់អ្នកស្នេហាគុនខ្មែរថាលោកនឹងបើកការសើបអង្កេតរឿងនេះដើម្បីរកអ្នកនៅពីក្រោយអោយឃើញ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT