កីឡាករប្រដាល់គុនចម្រុះ Emmanuel Onyedikachi ដែលមានឈ្មោះខ្មែរ ម៉ានូ សិល្បៈ ឡើងប្រកួតតំណាងប្រទេសកម្ពុជា និងតំណាងឱ្យគុនខ្មែរ រយៈពេល១០ឆ្នាំ ព្រោះក្តីស្រលាញ់ចេញពីបេះដូងចំពោះសិល្បៈគុនខ្មែរ។ ការសម្រេចចិត្តចូលហ្វឹកហាត់ក្បាច់គុនបុរាណខ្មែរនេះដែរ ម៉ានូ បញ្ជាក់ថាព្រោះគុនខ្មែរមានភាពពិសេសត្រង់ប្រើបច្ចេកទេសពេលប្រកួតច្រើនជាង ប្រើកម្លាំង។
ក្នុងបទសម្ភាសផ្ទាល់ជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ កីឡាករប្រដាល់គុនចម្រុះជនជាតិអាហ្រ្វ៊ិកខាងត្បូង Emmanuel Onyedikachi លើកឡើងថាខ្លួនបានមករស់នៅប្រទេសកម្ពុជាជាង ១០ឆ្នាំមកហើយ និងបានចាប់ចិត្តជាមួយក្បាច់គុនបុរាណខ្មែរតាំងពីពេលនោះមក។
កីឡាករ Emmanuel Onyedikachi ឬ ម៉ានូ សិល្បៈ បានរៀបរាប់ថា៖
“ខ្ញុំហាត់គុនខ្មែរជាមួយ ចាន់ រតនា តាំងពីឆ្នាំ២០០៨ ខ្ញុំហាត់បាន៨ខែខ្ញុំសុំប្រកួត។ បន្ទាប់មកគេឱ្យខ្ញុំវាយនៅក្រៅស្រុក ហើយខ្ញុំវាយតំណាង កម្ពុជា និងគុនខ្មែរតាំងពីពេលនោះមក”។គាត់បានបន្តទៀតថា៖
សូមបញ្ជាក់ថា កីឡាករគុនចម្រុះ Emmanuel Onyedikachi មានប្រវត្តិប្រកួតក្នុងស្រុក និងក្រៅស្រុក ៥៧លើក ឈ្នះ៥០លើក និងចាញ់៧លើក ប្រកួតចុងក្រោយយកឈ្នះកីឡាកររុស្ស៊ី DARA ដោយវាយឱ្យសន្លប់ទឹកទី៣ លើប្រភេទទម្ងន់ ៨៨គីឡូក្រាម៕
អត្ថបទទាក់ទង
លម្អិតជុំវិញការកក់សំបុត្រ និងទទួលបានសំបុត្រចូលទស្សនាស៊ីហ្គេមឥតគិតថ្លៃ
សំបុត្រទស្សនាស៊ីហ្គេម២០២៣៖ យកតាមអេប SEAGames2023 និងកន្លែងប្រកួតផ្ទាល់ ចាប់ពីថ្ងៃទី២១ មេសា
លោកឧកញ្ញាស្រី ចាន់ថនរិះគន់ការប្រកួតគុនខ្មែរនៅខេត្តសៀមរាបបីចំនុច
គុនខ្មែរជើងឯកពិភពលោករបស់លោកឧញ្ញា ស្រី ចាន់ថន ចាប់ផ្តើមបញ្ចុះបឋមសិលាសាងសង់