អ្នកវិភាគ អ្នកអត្ថាធិប្បាយ និងអ្នកទស្សនា មិនអស់ចិត្តចំពោះការផ្តល់បាល់ពិន័យ ១១ ម៉ែត្រ Martinez ទៅ Real Sociedad

Newcastle, Aston Villa, West Ham, Brighton និង Arsenal សុទ្ធតែមានការក្តុកក្តួលរៀងៗខ្លួនក្នុងសប្តាហ៍មុន ដោយក្រុមកាំភ្លើងធំបានរំខានអំឡុងពេលប្រកួតជាមួយក្រុមបិសាចក្រហម ដោយមិនមានការពិន័យលើការរំខានពី ឬពិនិត្យមើល VAR។

ប៉ុន្តែ​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ វាជា​វេន​របស់ Erik ten Hag ក្នុង​ការ​មាន​បញ្ហា​ជាមួយ​នឹង​មន្ត្រី​អាជ្ញាកណ្តាល នៅ​ពេលដែល Martinez ដែល​បានប្តូរ​ចូល​​ពាក់កណ្តាលតង់​ បាន​បង្កឲ្យមាន​បាល់​ពិន័យ​១១​ម៉ែត្រទៅក្រុមម្ខាងទៀត។

អតីតកីឡាករ Manchester City គឺ David Silva ដែលត្រលប់មកទីក្រុងនេះជាលើកដំបូង បានទាត់បាល់ចូលប្រអប់ដែលចំជើងរបស់ខ្សែការពារ Martinez ហើយបានហោះបន្តទៅប៉ៃដៃ។

អ្នកវិភាគ អ្នកអត្ថាធិប្បាយ និងអ្នកទស្សនា រំពឹងដូចគ្នាទាំងអស់ថា VAR នឹងបដិសេធការសម្រេចចិត្តនេះ ប៉ុន្តែការសម្រេចចិត្តពិន័យ១១ម៉ែត្រត្រូវបានផ្តល់អោយទៅក្រុមអេស្ប៉ាញ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។“ចុះអោយបាល់ពិន័យ១១ម៉ែត្រយ៉ាងម៉េចទៅ??? Martinez បានរារាំងបាល់ដោយប្រើជើងរបស់គាត់ ហើយវាបានផ្លាតបន្តមកប៉ះដៃរបស់គាត់។ មន្ត្រីទាំងនេះគឺគ្មានប្រយោជន៍សោះ! តើអ្នកមើលការលេងឡើងវិញដោយរបៀបណាដែលសម្រេចចិត្តថាវាជាការប៉ះដៃដោយចេតនា។” នេះជាសំដីរបស់អ្នកគាំទ្រម្នាក់។“ច្បាប់បាល់ទាត់ទាំងអស់និយាយថាមិនមែនជាការពិន័យនោះទេ ប៉ុន្តែ VAR ផ្តល់ការពិន័យ។ តើមាននរណាម្នាក់ដឹងថាមានអ្វីកើតឡើងទៀតទេ?” អ្នកគាំទ្រផ្សេងទៀតបានបន្ថែម។

អ្នកនិពន្ធ Marca លោក Chris Winterburn បានចង្អុលបង្ហាញយ៉ាងត្រឹមត្រូវថា “មិនអាចយល់បានថា នោះជាការពិន័យយ៉ាងណាទេ នៅក្នុងប្រភេទកីឡាណាមួយ។”សូម្បីតែអ្នកគាំទ្រក្លឹប Barcelona ម្នាក់ក៏បានបញ្ចេញយោបល់ដោយនិយាយថា “ទេ នេះមិនមែនជាការពិន័យនោះទេ ក្នុងរយៈពេលមួយលានឆ្នាំ។ ខ្ញុំមិនមែនជាអ្នកគាំទ្ររបស់ United ប៉ុន្តែប្រសិនបើការពិន័យទាំងនេះត្រូវបានផ្តល់ នោះកីឡាគឺត្រូវបានបញ្ចប់ហើយ។”

“តើខ្សែការពារអាចធ្វើអ្វីបាន? វាហោះពីពីជង្គង់របស់គាត់មកលើដៃរបស់គាត់”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT