ប្រទះឃើញDavid De Gea ហ្វឹកហាត់នៅក្លឹបមិនមែនអាជីពមួយ ខណៈដែលគាត់បានបង្ហើបពីការត្រលប់មកវិញ

David de Gea បានបង្ហើបថាគាត់ប្រហែលនឹងត្រលប់មកលេងបាល់ទាត់វិញបន្ទាប់ពីបានចូលហ្វឹកហាត់នៅក្លឹបមិនមែនអាជីពមួយក្នុងប្រទេសអង់គ្លេស។ អ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះក៏អ្នករួមចំណែកជួយអោយ Manchester Unitedឈ្នះជើងឯកEPL លើកចុងក្រោយផងដែរ។គាត់បានចាកចេញពី Old Trafford ក្នុងនាមជាកីឡាករផុតកុងត្រាកាលពីរដូវក្តៅមុន បន្ទាប់ពីប្រកបអាជីពនៅទីនោះអស់រយៈពេល 12 ឆ្នាំ បើទោះបីជាបានឈ្នះស្រោមដៃមាសក្នុងឆ្នាំនោះក៏ដោយ។

កីឡាករវ័យ 33 ឆ្នាំរូបនេះធ្លាប់ត្រូវបានក្លឹបNewcastle ទាក់ទងម្ដងរួចមកហើយ ដោយសារអ្នកចាំទីដៃទី១របស់ពួកគេ Nick Popeបានរងរបួស ប៉ុន្តែមិនមានការផ្លាស់ប្តូរណាមួយកើតឡើងនោះទេ។

ថ្មីៗនេះ មានរបាយការណ៍ជាច្រើនបានលេចចេញមកថា គាត់អាចនឹងធ្វើដំណើរត្រលប់ទៅប្រទេសកំណើតរបស់គាត់វិញ ដើម្បីចូលរួមជាមួយក្រុម Real Betis ៕

 

ប្រភព បរទេស

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT