Dybala ​រក​គ្រាប់​បាល់​ដំបូង​ឱ្យ Roma ​បាន​ហើយ​

​ខ្សែ​ប្រយុទ្ធ Paulo Dybala ​រក​គ្រាប់​បាល់​ដំបូង​ឱ្យ​ក្រុម Roma ​បាន​ហើយ ​ក្នុង​ការ​ប្រកួត​ដែល​ពួកគេ​យក​ឈ្នះ​លើ​ក្រុម ​Monza ​ក្នុង​លទ្ធផល ៣-០ ​នៅ​យប់មិញ​នេះ​។

​Dybala ​សម្រេច​ចិត្ត​មក​លេង​ឱ្យ​ក្រុម Roma ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Jose Mourinho ​ដោយ​ចាកចេញ​ពី​ក្រុម Juventus ​កាល​ពី​រដូវ​ក្ដៅ​នេះ។ ​វត្ដមាន​របស់​គេ​នៅ​ប៉ុន្មាន​ប្រកួត​មុន​មិន​ទាន់​មាន​សំណាង​រក​គ្រាប់​បាល់​បាន​នោះ​ទេ ​ដោយ​ទើប​យប់មិញ​នេះ​រក​បាន​១​គ្រាប់​ជួយ​ក្រុម Roma ​យក​ឈ្នះ​លើ​ក្រុម Monza ​ក្នុង​លទ្ធផល​ដល់​ទៅ​៣-០ ​ឯ​ណោះ។ ​ជាមួយ​លទ្ធផល​នេះ​ដែរ ​ក៏​បាន​ជួយ​ឱ្យ​ក្រុម Roma ​ឈរ​នៅ​កំពូល​តារាង Serie A ​ផង​ដែរ​ឆ្លង​កាត់​៤​ប្រកួត​មក​នេះ ​មាន​១០​ពិន្ទុ។

​Inter Milan ​នៅ​លេខ​២​មាន​៩​ពិន្ទុ ​និង​ក្រុម AC Milan ​នៅ​លេខ​៣ ​មាន​៨​ពិន្ទុ។ ​ការ​ប្រកួត​ទើប​ប៉ុន្មាន​ដើម​រដូវ​កាល​នេះ​ទេ ប៉ុន្តែ​ជាក់​ស្ដែង​ឃើញ​ថា​ក្រុម Roma ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Jose Mourinho ​មិន​អន់​ឡើយ ដោយ​ប្រកួត​កន្លង​ទៅ​ពួកគេ​ទើប​ស្មើ​ជាមួយ Juventus ​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT