ទីបំផុត Man Utd ទិញបាន Antony ពី Ajax ហើយតម្លៃ៨០លានផោន

ក្រុមបិសាចក្រហម Manchester United ទិញបានខ្សែប្រយុទ្ធ Antony ពីក្រុម Ajax ហើយ ក្នុងតម្លៃខ្លួន៨០លានផោន ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ។

ក្រុម Man Utd តាមទិញកីឡាករវ័យ ២២ ឆ្នាំខាងលើនេះជាច្រើនលើកមកហើយ ប៉ុន្តែត្រូវបានក្លឹប Ajax ច្រានចោល និងអះអាងថាគេមិនមែនសម្រាប់លក់នោះទេ។ រហូតដល់ចុងក្រោយនេះ សាមីខ្លួនមិនព្រមទៅហ្វឹកហាត់ជាមួយសមាជិកក្រុមឡើយ ព្រោះចង់ចាកចេញទៅលេងនៅ Old Trafford មែន ទើបក្លឹបមិនអាចប្រកែកបាន រហូតដល់ព្រមលក់ចេញក្នុងតម្លៃខ្លួន៨០លានផោនតែម្ដង។

Antony រកបាន២៥គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន២២គ្រាប់ ក្នុងការបង្ហាញខ្លួន៨២ប្រកួតឱ្យក្រុម Ajax បើគិតចាប់តាំងពីឆ្នាំ២០២០មក។ គេជាខ្សែប្រយុទ្ធម្នាក់ដែលលោក Erik ten Hag នាំចូល កាលគ្រាលោកនៅដឹកនាំក្រុមនៅហុល្លង់នេះ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT