អ្នកគាំទ្រ Liverpool ៖ យើងនឹងឈ្នះលីគកំពូលរដូវកាលនេះ

ក្រុមហង្សក្រហម Liverpool បានយកឈ្នះលើក្រុម Bournemouth ក្នុងលទ្ធផល ៩-០ ឯណោះសម្រាប់ការប្រកួតពានរង្វាន់លីគកំពូលអង់គ្លេសនៅយប់មិញនេះ។

ជ័យជម្នះដ៏ធំធេងនេះដែរ បានធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្តខ្លាំងមែនទែន ព្រោះនេះជាកំណត់ត្រាឈ្នះច្រើនប្រកួតបំផុតមួយនៅក្របខណ្ឌអង់គ្លេសផងដែរ។ ដោយមានអ្នកគាំទ្រខ្លះ ហ៊ានទាំងអះអាងថារដូវកាលនេះ ក្រុម Liverpool ជាបេក្ខភាពល្អជាងគេក្នុងការឈ្នះពានរង្វាន់ English Premier League ហើយ។ មិនមានក្រុមណាមួយអាចបញ្ឈប់ក្រុម Liverpool ក្នុងការសម្រេចបំណងនេះបានទេ។

រំលឹកថាត្បិតតែឈ្នះលើក្រុម Bournemouth បានដល់ទៅ ៩-០ យក៣ពិន្ទុបន្ថែមទៀតមែន ប៉ុន្តែក្រុម Liverpool ស្មើ២ប្រកួតនៅបើកឆាកលីគ និងប្រកួតទី៣ចាញ់ក្រុម Man Utd ទៀត ធ្វើឱ្យពួកគេស្ថិតនៅពាក់កណ្ដាលតារាងឯណោះ។ នាពេលបច្ចុប្បន្នក្រុមដែលធ្វើបានល្អជាងគេគឺ Arsenal ដែល៤ប្រកួត លេងឈ្នះទាំង៤ប្រកួតតែម្ដង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT