Muller ផ្ញើសារទៅ Lewandowski ក្រោយ Bayern ប៉ះ Barca ទៀតនៅ UCL

ហាក់ដូចជាគូព្រេងពិតមែន ក្រុម Bayern Munich បានប៉ះក្រុម FC Barcelona ទៀតហើយនៅក្របខណ្ឌ UEFA Champions League រដូវកាលថ្មីនេះ ក្នុងពូល C ។

អ្វីដែលជាគេគិតថាគូព្រេងនោះ? ក្រៅពីធ្លាប់ចាញ់ Bayern Munich ក្នុងលទ្ធផល ៨-២ ហើយ ក្រុម Barcelona នេះកាលពីរដូវកាលមុនក្នុងពានរង្វាន់ UEFA Champions League នេះ ពួកគេក៏ស្ថិតក្នុងពូលជាមួយគ្នាផងដែរ។ ដោយឆ្នាំមុននៅពូល E ហើយ Bayern Munich ក៏លត់ក្រុម Barcelona ទាំងជើងទី១និងជើងទី២ ក្នុងលទ្ធផល ៣-០ ដូចគ្នាទៀត។ ដោយសារតែលើកនេះប៉ះគ្នាទៀតក្នុងពូលជាមួយគ្នា ទើបបានជាគេគិតថាក្រុមទាំងពីរនេះពិតជាមាននិស្ស័យជាមួយគ្នាពិតមែន។

ដោយ Thomas Muller ក្រោយពីដឹងរឿងនេះក៏បានផ្ញើសារទៅ Lewandowski ដែលជាអតីតកីឡាករ Bayerm Munich ទើបផ្ទេរទៅ Barcelona រដូវកាលនេះថា៖ “នេះពិតជាការចាប់ឆ្នោតល្អបំផុតសម្រាប់អ្នកគាំទ្របាល់ទាត់ហើយ! លោក Lewan-goal-ski តោះជួបគ្នានៅ Munich ឆាប់ៗ និងធ្វើឱ្យរញ្ជូយពាន Champions League រដូវកាលនេះ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT