Antony ចាប់ផ្ដើមស្វែងរកផ្ទះនៅក្រុង Manchester ហើយ

ខ្សែប្រយុទ្ធ Antony ចាប់ផ្ដើមស្វែងរកផ្ទះនៅក្រុង Manchester ហើយ ក្រោយពីគេមានទំនុកចិត្តថានឹងអាចផ្លាស់មកលេងនៅក្រុម Manchester United បាននៅពេលឆាប់ៗនេះ។

កីឡាកររបស់ក្រុម Ajax ខាងលើកំពុងដុកក្លឹបឱ្យលក់គេទៅឱ្យក្រុមបិសាចក្រហមមែនទែន ដោយខកខានហ្វឹកហាត់ ហើយក៏មិនចូលរួមប្រកួតកន្លងមកផងដែរ។ សាមីខ្លួន បានប្រាប់ទៅថ្នាក់ដឹកនាំក្លឹបត្រង់ៗតែម្ដង ថាគេចង់ផ្លាស់មកលេងនៅ Old Trafford នារដូវកាលនេះ ក្រោមការដឹកនាំរបស់លោក Erik ten Hag ដែលជាអតីតអ្នកចាត់ការក្រុម Ajax ផ្ទាល់តែម្ដង។

ដោយឡែកសម្រាប់ Man Utd វិញក៏បានព្យាយាមទិញគេដូចគ្នា។ សំណើរលើកទី១ត្រូវបានច្រានចោល ប៉ុន្តែក្រុមបិសាចក្រហមកំពុងត្រៀមសំណើរម្ដងទៀត ដោយតំឡើងតម្លៃខ្លួនរបស់គេឱ្យដល់៨០លានផោនឯណោះ។ គេជឿថាតម្លៃនេះ នឹងធ្វើឱ្យ Ajax ស្ងប់ចិត្ត ហើយអាចលក់គេបានហើយ។ ការផ្ទេរមិនទាន់កើតឡើងផង ប៉ុន្តែកីឡាករ Antony ចាប់ផ្ដើមស្វែងរកផ្ទះនៅ Manchester រួចទៅហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT