Monaco កាលពីយប់មិញនេះ បានបរាជ័យក្រោមថ្វីជើង Strasbourg ២-១ ក្នុងការប្រកួតលីគកំពូលបារាំង ដែលធ្វើឱ្យពួកគេស្ថិតនៅតំបន់កាត់ចោលហើយ។ត្បិតតែយ៉ាងនេះក្ដី លោក Thierry Henry អ្នកចាត់ការថ្មីរបស់ក្រុម នៅតែមានគំនិតថានេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ត្បិតអីលោកត្រូវការពេលច្រើនទៀត ទើបអាចនាំក្រុមមួយនេះឡើងមកវិញ បាន។ “ខ្ញុំត្រូវគិតពីគំនិតវិជ្ជមាន ច្រើនជាងអវិជ្ជមាន ព្រោះថាវានឹងធ្វើឱ្យយើងឈានឡើងមួយកម្រិតទៀត។ យើងមានឱកាស ប៉ុន្តែនៅពេលយើងសល់គ្នា១០នាក់ នោះកាន់តែធ្វើឱ្យយើងពិបាកថែមទៀត”។
រដូវកាលនេះ ជារដូវកាលអាក្រក់បំផុតរបស់ក្រុម Monaco ក្រោយពីពួកគេបានលក់កីឡាករល្អៗចេញជាច្រើន។ លេង១០ប្រកួត មានត្រឹមតែ៦ពិន្ទុប៉ុណ្ណោះ ហើយស្ថិតនៅតំបន់បាតតារាង ត្រូវកាត់ចោលនៅលីគទី២ថែមទៀតផង។
ការតែងតាំង Henry មកដឹកនាំក្រុមនេះ គឺធ្វើយ៉ាងណាឱ្យក្រុមគេចផុតពីតំបន់កាត់ចោលនេះ៕ប្រភព៖ DailyMail