ឆ្នាំនេះ Messi អត់មានឈ្មោះក្នុងបញ្ជី៣០នាក់ចុងក្រោយនៃពាន Ballon dÓr ទេ

នាឆ្នាំនេះខ្សែប្រយុទ្ធ Lionel Messi មិនមានឈ្មោះក្នុងបញ្ជី៣០នាក់ចុងក្រោយនៃពានរង្វាន់ Ballon dór នោះទេ ក្រោយពីលេងមិនល្អសោះនារដូវកាលមុននេះ។

ពានរង្វាន់កិត្តិយសដែលល្បីជាងគេបំផុត Ballon dÓr បានបង្ហាញបេក្ខភាព៣០នាក់ចុងក្រោយរបស់ខ្លួនហើយ។ អ្វីដែលគ្រប់គ្នាភ្ញាក់ផ្អើលនៅលើកនេះ គឺក្នុងបញ្ជីមិនមានវត្ដមានរបស់ Messi ម្ចាស់ពានរង្វាន់៧សម័យកាលនោះឡើយ។ ការមិនមានឈ្មោះនេះដែរ ក៏ព្រោះតែកីឡាករអាហ្សង់ទីនរូបនេះលេងមិនល្អទេនារដូវកាលមុន ដោយក្រុម PSG របស់គេ ធ្លាក់ពីពានរង្វាន់ UEFA Champions League តាំងពីវគ្គ១៦ក្រុមចុងក្រោយម្ល៉េះ ដោយចាញ់ក្រុម Real Madrid។

មិនត្រឹមតែ Messi ទេ ដែលមិនមានឈ្មោះ Neymar ឯណោះវិញក៏អវត្ដមានដូចគ្នាដែរ។ សម្រាប់ពានរង្វាន់ខាងលើនេះ ក្រុម Real Madrid មានសមាជិកច្រើនជាងគេក្នុងបញ្ជី៣០នាក់ ដោយមានដល់៦នាក់ទៅហើយ។ ក្នុងនោះ Karim Benzema ជាអ្នកមានភាគរយឈ្នះច្រើនជាងគេ។ ការប្រកាសលទ្ធផលអ្នកឈ្នះពាន Ballon dÓr នឹងធ្វើឡើងនៅថ្ងៃទី១៧ខែតុលាឆ្នាំ២០២២ខាងមុខ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT