UEFA ប្រកាសបេក្ខភាពកីឡាករល្អ និងអ្នកចាត់ការល្អបំផុត

ក្របខណ្ឌ UEFA បានប្រកាសបេក្ខភាពកីឡាករល្អ និងអ្នកចាត់ការល្អបំផុតទាំង៣នាក់ហើយនៅយប់មិញនេះ មុនពេលប្រកាសអ្នកឈ្នះនៅថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២២នេះ។

ខ្សែប្រយុទ្ធ Karim Benzema , អ្នកចាំទី Thibaut Courtois និងខ្សែបម្រើ Kevin De Bruyne ជាអ្នកស្ថិតនៅក្នុងបញ្ជីកីឡាករឆ្នើមប្រចាំឆ្នាំរបស់ UEFA ។ ស្របពេលអ្នកចាត់ការល្អទាំង៣នាក់វិញមាន Carlo Ancelotti, Josep Guardiola និង Jurgen Klopp ។ ដោយការប្រកាសអ្នកឈ្នះនឹងធ្វើឡើងនៅថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២២នេះ ក្នុងថ្ងៃនៃការចាប់ពួលពានរង្វាន់ UEFA Champions League រដូវកាលថ្មីដែរ។

តែយ៉ាងណាសម្រាប់កីឡាករល្អបំផុតនៅ UEFA ត្រូវបានគេមើលឃើញថាអាចជា Benzema ទៅហើយ។ កីឡាករបារាំងរូបនេះជា Top Scorer ក្នុងពានរង្វាន់ UEFA Champions League និងជួយក្រុម Real Madrid ឈ្នះពានរង្វាន់មួយនេះថែមទៀតដោយបំបាក់ក្រុមខ្លាំងៗជាច្រើន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT