Klopp៖ Salah អាចស៊ុតបាន ៣៥គ្រាប់ និងឈ្នះស្បែកជើងមាស Premier League ទោះបីជាមាន Haaland និង Nunez

គ្រូបង្វឹកក្រុមហង្សក្រហមមានទំនុកចិត្តថាតារាអេហ្ស៊ីបនឹងស៊ុតបញ្ចូលទីបានច្រើនគ្រាប់ម្តងទៀតក្នុងរដូវកាលនេះ ហើយនឹងមិនមានការរំខានពីចំនួនគូប្រជែងរបស់គាត់ឡើយ។

លោក Jurgen Klopp មិនជឿថាវត្តមានរបស់ Erling Haaland នៅ Manchester City នឹងជះឥទ្ធិពលដល់ចំនួនគ្រាប់បាល់សរុបរបស់ Mohamed Salah ក្នុងក្របខ័ណ្ឌ Premier League ហើយសង្ឃឹមថាខ្សែប្រយុទ្ធអាចស៊ុតបញ្ចូលទីបានលើសពី ៣៥គ្រាប់នៅរដូវកាលនេះ។តារាអេហ្ស៊ីបរូបនេះបានបញ្ចប់រដូវកាលចុងក្រោយជាមួយនឹងគ្រាប់បាល់ ២៣គ្រាប់ក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស ដោយបានឈ្នះស្បែកជើងមាសរួមជាមួយនឹងខ្សែប្រយុទ្ធ Son Heung-min របស់ Tottenham។កីឡាករវ័យ ៣០ឆ្នាំរូបនេះអាចនឹងស្ថិតក្នុងការប្រកួតប្រជែងកាន់តែខ្ពស់សម្រាប់តំណែងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងឆ្នាំ ២០២២-២៣ បន្ទាប់ពី Liverpool បានបន្ថែម Darwin Nunez ទៅក្នុងក្រុមនៅរដូវក្តៅនេះ ហើយម៉ាស៊ីនរកគ្រាប់បាល់ Haaland ត្រូវបានទិញចូលដោយក្លឹប Man City។តើ Klopp និយាយអ្វីខ្លះអំពី Salah?

នៅពេលសួរថាតើការមកដល់របស់ Haaland និង Darwin Nunez នឹងជំរុញ Salah រកគ្រាប់បាល់បន្ថែមឬអត់ Klopp បានប្រាប់អ្នកយកព័ត៌មានថា “ប្រហែលជាវាគ្រាន់តែជាការនិយាយប៉ុណ្ណោះ អ្នកមិនគួរគិតថារឿងទាំងអស់ដែលអ្នកបង្កើត ជារឿងសំខាន់សម្រាប់ពួកយើងនោះទេ។

“ខ្ញុំមិនដឹងទេ មនុស្សត្រូវបានលើកទឹកចិត្តដោយរឿងផ្សេងៗគ្នានោះទេ តែខ្ញុំគិតថាការលើកទឹកចិត្តដ៏ធំបំផុតរបស់ Salah គឺឈ្នះការប្រកួត និងរកគ្រាប់បាល់។

“ខ្ញុំគិតថា គាត់មិនខ្វល់ពេកអំពីកីឡាករផ្សេងទៀត និងខ្វល់ពីរបៀបដែលពួកគេស៊ុតបញ្ចូលទីនោះទេ។ គាត់អាចរកគ្រាប់បាល់បាលនៅក្នុងខែឧសភា ដែលគាត់មានសង្ឃឹមយ៉ាងមុតមាំថាគាត់អាចរកបាន ៣៤ ឬ ៣៥គ្រាប់ ហើយពីរនាក់ផ្សេងទៀតអាចរកបាន ៣២គ្រាប់អីប៉ុណ្ណឹង។

ប្រភព៖​ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT