ខ្លាំងណាស់! Bayern Munich លត់ Frankfurt ៦-១ បើកឆាកលីគកំពូលអាល្លឺម៉ង់

ក្រុមយក្ស Bayern Munich បានបង្ហាញសាច់ដុំរបស់ខ្លួន ដោយយកឈ្នះលើក្រុម Frankfurt បានដល់ទៅ ៦-១ ឯណោះក្នុងការប្រកួតបើកឆាកពានរង្វាន់ Bundesliga ។

Soccer Football – Bundesliga – Eintracht Frankfurt v Bayern Munich – Deutsche Bank Park, Frankfurt, Germany – August 5, 2022 Bayern Munich’s Jamal Musiala celebrates scoring their sixth goal with Joshua Kimmich and Noussair Mazraoui REUTERS/Kai Pfaffenbach

ក្នុងការប្រកួតនេះ គ្រាន់តែបើកឆាកមកភ្លាម ក្រុម Bayern Munich ចាប់ផ្ដើមសម្រុកដើម្បីស្វែងរកគ្រាប់បាល់ភ្លាមតែម្ដង។ ជាលទ្ធផលឃើញថាពួកគេពិតជាធ្វើបានមែន ដោយរកបានដល់ទៅ៥គ្រាប់ក្នុងតង់ទី១ ហើយវាក៏មានគ្រាប់បាល់ចេញពីជើងរបស់កីឡាករចំណូលថ្មី Sadio Mane ផងដែរ។ ខណៈដែល១គ្រាប់របស់ក្រុម Frankfurt វិញ ជាកំហុសរបស់អ្នកចាំទី Neuer ប៉ុណ្ណោះ។

តាមរយៈការលេងនេះដែរ គេសង្កេតឃើញថាក្រុម Bayern Munich កាន់តែធ្វើបានល្អឡើងមួយកម្រិតទៀតហើយនារដូវកាលនេះ បើទោះជាពួកគេមិនមានវត្ដមាន Robert Lewandowski ជួយទៀតក៏ដោយ។ តែបើងាកទៅក្រុម Frankfurt ដែលរដូវកាលមុនឈ្នះពាន Europa League វិញធ្វើមិនបានល្អនោះទេ។ មួយវិញទៀត ពួកគេក៏នឹងត្រូវលេងពាន UEFA Super Cup ទល់ក្រុម Real Madrid នៅថ្ងៃពុធសប្ដាហ៍ក្រោយទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT