Ronaldo ចូលលេងបាន៤៥នាទីឱ្យ Man Utd និងចាកចេញយ៉ាងលឿនមុនចប់ប្រកួត

ខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្ហាញវត្តមានឱ្យក្រុមបិសាចក្រហម Manchester United វិញហើយក្នុងការប្រកួតមិត្តភាពទល់ក្រុម Rayo Vallecano នៅយប់មិញនេះ។

Ronaldo បានចូលលេង៤៥នាទីដែរក្នុងការប្រកួតខាងលើនេះ ប៉ុន្តែគេក៏ជាកីឡាករតែម្នាក់គត់ដែលត្រូវប្ដូរចេញផងដែរនៅតង់ទី២។ មួយវិញទៀត អ្នកគាំទ្រក៏បានឃើញកីឡាករវ័យ៣៧ឆ្នាំរូបនេះបានចាកចេញពី Old Trafford មុនការប្រកួតខាងលើបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ ផងដែរ។ គេមិនទាន់ប្រាកដនោះទេថាហេតុអ្វីបានជាខ្សែប្រយុទ្ធសំបូរបទពិសោធរូបនេះដើរចេញមុនការប្រកួតបញ្ចប់ទៅបែបនេះ។

រំលឹកថាត្បិតតែ Ronaldo ត្រលប់មកហាត់និងចូលលេងប្រកួតមិត្តភាពត្រៀមបើករដូវកាលឱ្យក្រុម Man Utd វិញមែន ប៉ុន្តែរូបគេនៅតែចង់ចាកចេញពីក្រុមដដែល។ ដោយការត្រលប់មកវិញនេះ ក៏ព្រោះតែគេជាកីឡាករអាជីព ដូច្នេះមិនអាចធ្វើអ្វីមិនសមរម្យបានទេ។ គេចង់ចេញមែន ដោយស្នើសុំទៅក្លឹបជាផ្លូវការ តែបើមិនអាចចេញបានក៏នឹងចូលលេងបន្ដផងដែរ ព្រោះនៅសល់កុងត្រា១ឆ្នាំទៀតជាមួយក្រុមបិសាចក្រហម៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT