នេះ​លេខ​អាវ​ថ្មី​របស់ Oleksandr Zinchenko នៅ​ក្លឹប Arsenal

​ក្លឹប​កាំភ្លើង​ធំ Arsenal បាន​យក​ឈ្នះ នៅ​លទ្ធផល ៤-០ ទៅ​លើ Chelsea ដោយ​ជ័យជម្នះ​នេះ បាន​ធ្វើ​ទុក្ខ​ដល់​អ្នក​គាំទ្រ​តោ​ខៀវ​មួយ​ទំហឹង ទាំង​សូម្បី​អ្នកចាត់ការ​ក៏​មិន​ស្រួល​ចិត្ត​ដែរ ដ្បិត​អី​កាលបរិច្ឆេទ​ចាប់ផ្តើម​រដូវ​កាល​ថ្មី នៅ​សល់​មិន​ដល់​ពីរ​សប្តាហ៍​ទៀត​ផង។

ងាក​ទៅ​ប្រកួត​នោះ ក៏​មាន​វត្តមាន​កីឡាករ​ចំណូល​ថ្មី Oleksandr Zinchenko បង្ហាញ​ខ្លួន​ផង​ដែរ ហើយ​ឃើញ​ប្រើប្រាស់​អាវ​លេខ ៣៥ ដែល​កន្លង​មក​ជា​លេខ​អាវ​ចាស់​របស់​កីឡាករ Mohamed Elneny និង Gabriel Martinelli។ កន្លង​មក​នៅ​វីដេអូ​ការ​ហ្វឹកហាត់ ក៏​កីឡាករ​អ៊ុយក្រែន​បាន​រៀបរាប់​ដែរ​ថា៖ “សួស្តី​អ្នក​គាំទ្រ​ក្លឹប​កាំភ្លើង​ធំ ខ្ញុំ​ទើប​តែ​បញ្ចប់​ការ​ហ្វឹកហាត់​ដំណាក់កាល​ដំបូង ខ្ញុំ​ពិត​ជា​រីករាយ​នឹង​ការ​ឈរ​ជើង​នៅ​ទី​នេះ ដោយ​ខ្ញុំ​នឹង​ក្លាយ​ជា​ម្ចាស់​អាវ​លេខ ៣៥ សម្រាប់​អ្នក​នៅ​ពេល​ខាង​មុខ”។

បញ្ជាក់​ឲ្យ​ដឹង​ថា Arsenal នៅ​សល់​ប្រកួត​មិត្តភាព​មួយ​ផ្សេង​ទៀត នោះ​គឺ​ការ​ប៉ះ Sevilla ជា​ប្រកួត​ពាន Emirates Cup នា​ថ្ងៃ​ទី ៣០ ​កក្កដា មុន​សម្រាក​ជិត​មួយ​សប្ដាហ៍ ដើម្បី​ត្រៀម​ខ្លួន​បើក​ឆាក​ជុំ​ដំបូង​នៅ Premier League គឺ​ការ​លេង​ប៉ះ Crystal Palace នា​វេលា​ម៉ោង ០២:០០ នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី ៦ សីហា មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS SPORT៕

ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT