Casemiro៖ “បើ PSG លែង​ត្រូវ​ការ ជ្រេ​ឲ្យ​ខាង​នេះ​មក Real Madrid ចាំ​យក”

ខ្សែ​បម្រើ Casemiro ជា​មិត្ត​រួម​សញ្ជាតិ​ប្រេស៊ីល នឹង​តារា​ឆ្នើម Neymar Jr បាន​ឆ្លើយតប​ទៅ​កាន់​ចចាមអារ៉ាម​ដែល​ក្លឹប​ចង់​លក់​ចេញ​កីឡាករ​ខាង​លើ ថា​បើ​ខាង​ក្លឹប​អាណាព្យាបាល​លែង​ត្រូវ​ការ ម្ល៉េះ​ក្លឹប​អធិរាជ​ស នឹង​ចាំ​ទទួល​យក​ជានិច្ច។

បុរស​វ័យ ៣០ ឆ្នាំ​និយាយ​ទៅ​ប៉ុស្តិ៍ SporTV បែប​នេះ៖ “Neymar គេ​អាច​លេង​ឲ្យ​ក្លឹប​ណា​ទាំង​អស់​ក្នុង​លោក ប្រសិន PSG អត់​ចង់​បាន​គេ​ទេ អ៊ីចឹង Real Madrid ចាំ​ទទួល​យក អូខេ​ដែរ​ទេ”។ បញ្ជាក់​ឲ្យ​ដឹង រវាង Casemiro និង Neymar មិន​ធ្លាប់​លេង​នៅ​ក្លឹប​អាជីព​តែ​មួយ​ទេ ពោល​ធ្លាប់​តែ​ជា​គូ​សត្រូវ គ្រា​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល ឈរ​ជើង​ឲ្យ​ក្លឹប Barcelona។

អំពី​សុពលភាព​កុងត្រា​ដែល​ត្រូវ​បញ្ចប់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៧ សម្រាប់ Neymar នៅ​តែ​ជា​បន្ទុក​ធំ​សម្រាប់ PSG ពោល​មួយ​អាទិត្យ​ត្រូវ​ចាយវាយ​លើ​ថ្លៃ​ពលកម្ម​ដល់​ទៅ ៦០០ ០០០ ផោន​ឯ​ណោះ។ គ្រប់​គ្នា​កំពុង​រង់ចាំ​មើល តើ​ឆ្ពោះ​ទៅ​រដូវ​កាល​ថ្មី Neymar នឹង​អាច​រក្សា​វត្តមាន​របស់​គេ ដើម្បី​បន្ត​ក្តីស្រមៃ​ឈ្នះ​ពាន UCL ដែរ​ឬ​យ៉ាង​ណា?

ប្រភព៖ SporTV

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT