ផ្លូវការ Galtier ចូលកាន់តំណែងជាអ្នកចាត់ការក្រុម PSG ហើយ

លោក Christophe Galtier ត្រូវបានតែងតាំងជាអ្នកចាត់ការក្រុម PSG ហើយ ក្រោយពីការចរចាត្រូវបានបញ្ចប់ដោយជោគជ័យនៅពេលថ្មីៗនេះ។

ក្រុម PSG មិនបានទៅស្វែងរកអ្នកចាត់ការណាទៀតនោះទេ ក្រៅពីចង់យកលោក Christophe Galtier មកដឹកនាំក្រុមនេះ។ ពួកគេបានព្យាយាមចរចាជាមួយក្រុម Nice ខ្លាំង ដើម្បីនាំយកលោក Galtier មករួមក្រុមនេះ។ រហូតមកដល់ពេលនេះ PSG បានសម្រេចគោលដៅនោះមែន ដោយអាចប្រកាសវត្ដមានរបស់លោក Christophe Galtier មករួមក្រុមបានហើយ។ លោក នឹងទទួលបានកុងត្រា២ឆ្នាំដើម្បីដឹកនាំក្រុម PSG ។

លោក Christophe Galtier មានប្រវត្តិដឹកនាំក្រុមល្អ ជាពិសេសដឹកនាំក្រុម Lille លើកពានរង្វាន់លីគកំពូលបារាំងនៅឆ្នាំ២០២១កន្លងទៅ មុនពេលមកដឹកនាំក្រុម Nice បានលេង៥ទៀតកាលពីរដូវកាលមុននេះ៕​ ប្រភព ៖​ bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT