Klopp ជឿថា Salah នឹងលេងបានល្អជាងនេះទៀតនៅ Liverpool

លោក Jurgen Klopp បានហៅការបន្ដកុងត្រាថ្មីឱ្យ Mohamed Salah ថាជារឿងត្រឹមត្រូវបំផុតហើយ ព្រោះរូបគេជា Legend របស់ក្លឹបនិងអនាគតអាចជួយក្រុមបានច្រើនបន្ថែមទៀត។

មុនបន្ដកុងត្រាថ្មី៣ឆ្នាំនេះ Salah នៅសល់កុងត្រាត្រឹម១ឆ្នាំប៉ុណ្ណោះ ហើយក៏មានក្លឹបជាច្រើនចរចាចង់បានគេផងដែរ។ តែក្រោយពីក្រុមហង្សក្រហម Liverpool ប្រឹងប្រែងបន្ដកុងត្រាទៅ ក៏ទទួលបានជោគជ័យ និងឈានដល់កិច្ចព្រមព្រៀង៣ឆ្នាំបន្ថែមទៀត។ ដោយក្នុងរយៈពេល៣ឆ្នាំនោះ Salah នឹងរកបានប្រមាណជា៤សែនផោនឯណោះក្នុង១សប្ដាហ៍។

ជាមួយការបន្ដកុងត្រាថ្មីនេះដែរ លោក Klopp បាននិយាយថា៖ “នេះជារឿងល្អណាស់សម្រាប់អ្នកគាំទ្រយើងដែលទទួលបាននៅចុងសប្ដាហ៍នេះ។ ខ្ញុំជឿថានឹងមានអ្នកអបអរសម្រាប់ដំណឹងបន្ដកុងត្រានេះ។ វាជារឿងល្អបំផុតក្នុងការសម្រេចចិត្តរបស់យើង។ គាត់ជាកម្មសិទ្ធិរបស់ពួកយើង ហើយក្លឹបនេះក៏ជារបស់គាត់ផងដែរ។ ខ្ញុំមិនស្ទាក់ស្ទើរឡើយ Salah នឹងធ្វើបានល្អបន្ថែមទៀតនៅឆ្នាំខាងមុខ”៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT