ម្សិលមិញនេះ មានកីឡាករភ្នំពេញក្រោន២នាក់ឈ្លោះគ្នាអំឡុងការប្រកួត

បើទោះជាទទួលបានជ័យជម្នះលើក្រុម Young Elephants របស់ឡាវក្នុងលទ្ធផល ៤-២ មែន ប៉ុន្តែក្រុមភ្នំពេញក្រោនក៏នៅមានរឿងអាម៉ាស់១កើតឡើងដែរ។

ដោយអ្នកចាំទី ចាន់ វុទ្ធី បានឈ្លោះប្រកែក និងវាយគ្នាជាមួយខ្សែការពារ អ៊ុល ទីណា។ រឿងឈ្លោះគ្នាឯងនេះ កើតឡើងបន្ទាប់ពីចប់តង់ទី១ ពោលគឺក្រោយកើតមានគ្រាប់បាល់របស់ក្រុម Young Elephants នៅនាទី៤៥។ អ្នកចាំទី ចាន់វុទ្ធី បានរត់ទៅស្ដីបន្ទោសទៅលើខ្សែការពារ ទីណា ថាជាអ្នកបង្កឱ្យមានការរបូតគ្រាប់បាល់នេះឡើង។ ដូច្នេះហើយ ទើបបានជារឿងខឹងគ្នា និងឈ្លោះរហូតវាយគ្នាតែម្ដង។

យ៉ាងណាមិញ អាជ្ញាកណ្ដាលមិនបានផ្ដល់កាតទៅពួកគេនោះទេ។ តែចូលដល់តង់ទី២វិញ លោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានដកខ្សែការពារទីណាចេញ ហើយឱ្យអ្នកចាំទី ចាន់វុទ្ធី លេងបន្ដបាន។ ជាលទ្ធផលចប់ការប្រកួត ក្រុមភ្នំពេញក្រោន បានយកឈ្នះលើក្រុម Young Elephants របស់ឡាវបានក្នុងលទ្ធផល ៤-២ បិទពូលពានរង្វាន់ AFC Cup ៕ប្រភព៖ zingnew

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT