គ្រូប្រេស៊ីលថា Vinicius ពេលនេះលេងបានល្អដូច Neymar នៅឆ្នាំ២០១៤

លោក Tite គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល បានសរសើរខ្សែប្រយុទ្ធ Vinicius ថាបច្ចុប្បន្ននេះកំពុងលេងបានល្អដល់កម្រិត Neymar នៅឆ្នាំ២០១៤អីចឹងដែរ។

Vinicius បានក្លាយជាកីឡាករប្រេស៊ីលដែលមានតម្លៃខ្លួនខ្ពស់ជាងគេនៅពេលបច្ចុប្បន្ននេះ។ កាលពី រដូវកាលកន្លងទៅ រូបគេជាចំណែកធំមួយជួយក្រុម Real Madrid ឈ្នះពាន La Liga និង UEFA Champions League ជាមួយការរកបានគ្រាប់បាល់ជាច្រើន។ ដោយឡែកនៅជម្រើសជាតិវិញ ខ្សែប្រយុទ្ធវ័យក្មេងនេះក៏ត្រូវបានលោក Tite ផ្ដល់ទំនុកចិត្តឱ្យបានបង្ហាញខ្លួនក្នុងការប្រកួតកន្លងមកដែរ។

លោកតាមសម្ដីរបស់លោក Tite គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលមើលឃើញថា Vinicius នៅពេលនេះកំពុងលេងបានល្អណាស់។ រូបគេបានបង្ហាញទម្រង់លេងកម្រិតកំពូលរបស់ខ្លួន ដូចទៅនឹង Neymar ធ្លាប់បានធ្វើនៅឆ្នាំ២០១៤ដែរ។ សង្ឃឹមថានៅថ្ងៃមុខ រូបគេនឹងអាចធ្វើបានល្អជាងនេះ ហើយឈ្នះពានរង្វាន់ឱ្យបានច្រើនទាំងនៅជម្រើសជាតិនិងក្លឹបអាជីព៕ ប្រភព ៖ marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT