Koeman៖ Barcelona រស់នៅជាមួយភាពជោគជ័យនៅអតីតកាល

លោក Ronald Koeman បាននិយាយថាក្រុម FC Barcelona នៅតែបន្ដរស់ក្នុងអតីតកាលរបស់ខ្លួនទៀត ដោយមិនទាន់ផ្លាស់ប្ដូរក្បួនលេងនៅឡើយទេ។

លោក Koeman ត្រូវបានក្រុម Barcelona ដកចេញកាលពីខែតុលាឆ្នាំ២០២១កន្លងទៅ ហើយក៏យកលោក Xavi មកដឹកនាំក្រុមជំនួសវិញ។ ការមកដល់របស់លោក Xavi ក៏មិនទាន់បានផ្លាស់ប្ដូរអ្វីច្រើនដែរនៅក្នុងក្រុម បើទោះជាបាននាំយកកីឡាករថ្មីៗមកក៏ដោយ។ ដោយសារតែបែបនេះហើយ ទើបបានជាលោក Koeman ដែលនឹងដឹកនាំជម្រើសជាតិហុល្លង់ក្រោយចប់ World Cup 2022 អះអាងថាក្រុម Barcelona កំពុងតែរស់នៅក្នុងអតីតកាលរបស់ខ្លួនដដែល។

អតីតអ្នកចាត់ការក្រុម Everton ខាងលើនិយាយថា៖ “ខ្ញុំចូលចិត្តលេងគ្រប់គ្រងការប្រកួត។ ប្រសិនបើអ្នកលេងការពារកណ្ដាល៣នាក់ និងការពារ៥នាក់ អ្នកមិនអាចនិយាយថាវាជាទម្រង់ការពារសុទ្ធនោះទេ។ ជាមួយក្បួននេះ ៣ទៅ៤ខែ យើងអាចលេងការប្រកួតដ៏ល្អបំផុតបានហើយ។ ដូចដែលបានឃើញវគ្គផ្ដាច់ព្រ័ត្រទល់ Athletic។ Barca រស់នៅក្នុងអតីតកាល ពីទម្រង់ 4-3-3 ពីការលេង Tiki Taka ។ បាល់ទាត់បានផ្លាស់ប្ដូរហើយ ពេលនេះគេលេងលឿនជាងមុន កាយសម្បទាឱ្យម៉ាំជាងមុន អ្នកមិនអាចរស់នៅក្នុងអតីតកាលបានទេ”៕ ប្រភព ៖ goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT