Floyd Mayweather បានទទួលយកការហោះហៅរបស់អ្នកវាយក្នុងទ្រុង Khabib Nurmagomedov ដើម្បីឡើងសង្វៀនប្រកួតឱ្យកក្រើកម្ដងទៀត នៅ Las Vegas ។
Khabib បានជួបផ្ទាល់ជាមួយអ្នកចាត់ការរបស់ Mayweather ឈ្មោះថា Leonard Ellerbe។ ក្នុងការជួបគ្នានោះអ្នកប្រដាល់រុស្ស៊ី បាននិយាយសំដៅទៅលើ Floyd ថាជាអ្នកប្រដាល់នៅក្នុ្ងងព្រៃ និងជាធ្វើជាស្ដេចតែម្នាក់ឯង។ ជាមួយគ្នានេះដែរ ក្រោយពីបានឮសម្ដីទាំងនេះហើយ អ្នកប្រដាល់អាមេរិក បានឆ្លើយតបវិញភ្លាមតែម្ដង ដោយបោះសម្ដីថា៖ “តោះ ធ្វើឱ្យLas Vegas កក្រើកម្ដងទៀត”។
សូមបញ្ជាក់ថា Khabib ជាអ្នកប្រដាល់ក្នុងទ្រុង ដោយមានកំណត់ត្រា២៧ប្រកួត ឈ្នះទាំង២៧ប្រកួត។ ស្របពេលដែល Floyd វិញ ជាអ្នកប្រដាល់សាកល មានកំណត់ត្រាមិនចាញ់ដូចគ្នា ដោយឡើងសង្វៀន៥០ប្រកួត ឈ្នះទាំង៥០ប្រកួត៕ប្រភពDailyMail