Man Utd កាន់តែមានទំនុកចិត្តយកបាន De Jong មករួមក្រុមហើយ

ក្រុមបិសាចក្រហម Manchester United កាន់តែមានទំនុកចិត្តមែនទែនហើយ ក្នុងការយកខ្សែប្រយុទ្ធ Frankie de Jong មករួមក្រុមនៅរដូវកាលដោះដូរកីឡាករនេះ។

ក្រោមការដឹកនាំរបស់លោក Erik ten Hag ក្រុមបិសាចក្រហមបានដាក់គោលដៅយកឱ្យបានខ្សែបម្រើ De Jong មករួមក្រុមនៅរដូវកាលនេះ។ ពួកគេបានចរចាជាយូរមកហើយនិងបានដាក់តម្លៃខ្លួនម្ដងមកហើយដែរ ៥១លានផោន។ តែសំណើរនេះត្រូវបានច្រានចោល ព្រោះក្រុមអ្នកមានបុណ្យ FC Barcelona ទាមទារដល់៦៩លានផោនឯណោះទើបព្រមលក់។ ដោយសារតែមើលឃើញពីការចង់ឱ្យ De Jong ផង ទើបពេលនេះ Man Utd នឹងដាក់សំណើរជាលើកទី២ក្នុងពេលឆាប់ៗទៀត ហើយក៏រំពឹងថានឹងអាចត្រូវគ្នាផងដែរ។

អំឡុងពេលទីផ្សារដោះដូរកីឡាករនេះ ក្លឹបធំៗនៅអង់គ្លេសដូចជា Manchester City , Liverpool និង Arsenal ជាដើមនោះ បានទិញដូរកីឡាករច្រើនណាស់ហើយ តែស្ងាត់តែក្រុម Manchester United និង Chelsea ទេ ដែលមិនទាន់បានចុះកុងត្រាយកនរណាបាននៅឡើយ៕ ប្រភព​ ៖ goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT